គូស្នេហ៍ណា ដែលថាស្រលាញ់គ្នាហើយមិនឈ្លោះប្រកែកគ្នា មិនខឹងគ្នា មិនងរគ្នានោះ ធម្មតាចានក្នុងរាវតែងតែមានការប៉ះទង្គិចជារឿងធម្មតា មិនថាស្នេហាគូសង្សារ ឬប្តីប្រពន្ធនោះឡើយ។
តែគ្រាន់តែគូស្នេហ៍ខ្លះ ឈ្លោះប្រកែកតែមួយរយៈពេលខ្លី ក៏ត្រូវគ្នាវិញ ឯអ្នកខ្លះការឈ្លោះប្រកែកគ្នា អាចឈានទៅរកការបែកបាក់គ្នាបញ្ចប់និស្ស័យស្នេហាទៅវិញ។
ជាក់ស្តែងគូសង្សារមួយគូ បានធ្វើឱ្យគ្រប់គ្នារំភើបញាប់ញ័រ និងសម្តែងក្តីត្រេកអរផងដែរ ដោយសារតែពួកគេបានមានបញ្ហា បែកបាក់គ្នាឡើង ៦ខែទៅហើយ តែទីបំផុតពេលត្រូវគ្នាវិញស្រាប់តែបានកាន់ដៃគ្នាក្លាយជាគូដណ្តឹងស្របច្បាប់ ត្រៀមចូលរោងការទៅវិញ។
តាមរយៈគណនីហ្វេសប៊ុក Juu Taa បានបង្ហោះរូបថ្ងៃជ័យមង្គលសិរីសួស្តីភ្ជាប់ពាក្យ ថែមទាំងសរសេររៀបរាប់ថា៖ « បែកគ្នា៦ខែហើយថាមិនត្រូវគ្នាវិញទេ🥴ណាដឹងថាត្រូវគ្នាហេីយចូលដណ្ដឹង 😒 បេីដឹងចឹងត្រូវគ្នាតាំងយូរ 😂❤️ Thank you mom and dad❤️ »។
សូមចូលរួមអបអរគូស្នេហ៍ថ្មី មានក្តីសុខនៅក្នុងជីវិតតទៅ៕