សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ឡូយអស់ទាស់! ​បែកគ្នា ៦ខែថាមិនត្រូវគ្នាវិញទេ ​ដល់ត្រូវគ្នាវិញចូលដណ្តឹងយកធ្វើប្រពន្ធហ្មងទៅ!

By Shield

November 17, 2019

គូស្នេហ៍ណា ​ដែលថាស្រលាញ់គ្នាហើយមិនឈ្លោះប្រកែកគ្នា  មិនខឹងគ្នា  មិនងរគ្នានោះ ​ធម្មតាចានក្នុងរាវតែងតែមានការប៉ះទង្គិចជារឿងធម្មតា ​មិនថាស្នេហាគូសង្សារ ​ឬប្តីប្រពន្ធនោះឡើយ។

តែគ្រាន់តែគូស្នេហ៍ខ្លះ ​ឈ្លោះប្រកែកតែមួយរយៈពេលខ្លី ក៏ត្រូវគ្នាវិញ ​ឯអ្នកខ្លះការឈ្លោះប្រកែកគ្នា ​អាចឈានទៅរកការបែកបាក់គ្នាបញ្ចប់និស្ស័យស្នេហាទៅវិញ។

ជាក់ស្តែងគូសង្សារមួយគូ  បានធ្វើឱ្យគ្រប់គ្នារំភើបញាប់ញ័រ ​និងសម្តែងក្តីត្រេកអរផងដែរ ​ដោយសារតែពួកគេបានមានបញ្ហា ​បែកបាក់គ្នាឡើង ​៦ខែទៅហើយ ​តែទីបំផុតពេលត្រូវគ្នាវិញស្រាប់តែបានកាន់ដៃគ្នាក្លាយជាគូដណ្តឹងស្របច្បាប់ ​ត្រៀមចូលរោងការទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក  Juu Taa បានបង្ហោះរូបថ្ងៃជ័យមង្គលសិរីសួស្តីភ្ជាប់ពាក្យ ថែមទាំងសរសេររៀបរាប់ថា៖ « បែកគ្នា៦ខែហើយថាមិនត្រូវគ្នាវិញទេ🥴ណាដឹងថាត្រូវគ្នាហេីយចូលដណ្ដឹង 😒 បេីដឹងចឹងត្រូវគ្នាតាំងយូរ 😂❤️ Thank you mom and dad❤️ »។

សូមចូលរួមអបអរគូស្នេហ៍ថ្មី ​មានក្តីសុខនៅក្នុងជីវិតតទៅ៕