សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ប្រពន្ធមិនដឹងជាខឹង ​ឬរំភើបទេនេះ! ​ប្តីខំលាក់លុយទុកសល់ពីចូល KTV ឥឡូវសល់ប៉ុណ្ណឹងទិញមក ​Surprised ប្រពន្ធ!

By Shield

November 18, 2019

ពាក្យចាស់ពោលថា ​ប្តីខិលខូចសប្បាយផឹកស៊ីខាងក្រៅយ៉ាងណាក៏មិនដែលចោលប្រពន្ធកូនដែរ ​តែបើដើរលេងសប្បាយហ៊ឺហារពេកក៏មិនកើតដែរ។

ស្រាប់តែមានរឿងរ៉ាវរបស់ប្តីប្រពន្ធមួយគូធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលផង ហួសចិត្តផង ​ដែលបុរសជាប្តីបានបង្ហោះសារសារភាពថា  ខ្លួនតែងតែចូល ​KTV  ផឹកស៊ីសប្បាយ ​តែនៅមិនភ្លេចប្រពន្ធខ្លួនឡើយ ​ដោយសុខៗបានសន្សំលុយសល់ពីចូល ​KTV  អាចទិញគ្រឿងអលង្ការមកសូប្រាយប្រពន្ធដោយមិនដឹងខ្លួនទៅវិញ។

ហ្វេសប៊ុកឈ្មោះ យ៉ែម សុវ៉ាត បានសរសេរសារយ៉ាងខ្លី ព្រមទាំងរូបប្រពន្ធរបស់ខ្លួនថា៖ « សូប្រាយ ប្រពន្ធសំលាញ់ក្នុងវង់ផឹកសុីប្រាក់ខែដែលប្តីខំលាក់ទុកសល់ពីចូល KTVឥលូវ សល់បានប៉ុណ្ណឹង »។

ក្រោយពីបានអានរឿងរ៉ាវទាំងនេះហើយ ​មានអ្នកលេងបណ្តាញសង្គមមួយចំនួនសរសើរផង អស់សំណើចជាខ្លាំងផង  ដែលឃើញប្តីប្តីមួយរូបនេះ ខំចូល  KTV  ហើយសល់លុយទិញគ្រឿងអលង្ការឱ្យប្រពន្ធបែបនេះ ​ដោយអ្នកខ្លះបែរជាយល់ថាបុរសជាប្តីគ្រាន់តែសរសេរលេងសើចតែប៉ុណ្ណោះ៕