ទង្វើរជាច្រើនដែលកូនបានបំពារបំពានទៅលើអ្នកមានគុណ មានទាំងរឿងល្អនិងរឿងអាក្រក់ដោយម្តាយឪពុកមិនបានខឹងសម្ប៉ាពីកូននោះទេ។ ឪពុកម្តាយតែងតែបារម្ភ ស្រលាញ់កូនហើយមិនដែលចង់បានអ្វីពីកូនឡើយ អោយតែកូនមានបាន ជួបតែសេចក្តីសុខ។ ទុក្ខសោករបស់កូនគឹជារណ្តៅកម្មរបស់លោកឪពុកនិងអ្នកម្តាយ។ ម្តាយសុខចិត្តលំបាកគ្រប់យ៉ាងមិនថាហាលភ្លៀងផ្គរ ក្តៅរងារ ហេវហត់ មិនរអួបន្តិចឡើយ។ លោកទាំងពីរស្រក់ទឹកភ្នែកដោយក្តីរំភើបពេលឃើងកូនចេះមើលថែខ្លួនឯងស្របតាមមាគាកន្លងធម៌។
តើអ្នកប្រាកដចិត្តទេថាអ្នកបានតបស្នងការគោរពដឹងគុណដល់លោកទាំងពីរ? អត្ថបទ Bright Side សូមលើកពីកំហុសឆ្គងដែលមនុស្សបច្ចុប្បន្នតែងតែធ្វើរឿងដែលផ្តល់តែទុក្ខសោកដល់លោកអ្នកមានគុណទាំង ១០ ចំនុច។
1. អវត្តមានកូនៗ
ពួកគាត់តែងតែនឹកអ្នក ត្រូវការអ្នកហើយចង់ចំណាយពេលជាមួយអ្នក។ នៅពេលដែលអ្នកទុកឪពុកម្តាយនៅផ្ទះដែលមានវ័យចំណាស់ ហើយកម្រនឹងមកលេងពួកគាត់ គាត់អាចមានអារម្មណ៍ឯកោទោះបីជាពួកគាត់មានញាតិមិត្តជាច្រើនក៏ដោយ។
អ្នកតែងតែនិយាយពាក្ចាកើដោតចិត្តរបស់គាត់ដូចជាៈ
- បង្កើតខ្ញុំមកធ្វើអី?
- ម៉ាក់មិនដែកលចង់អោយអីខ្ញុំទេ
- ប៉ាម៉ាក់ស្រលាញ់កូនមិនស្មើគ្នា
- កូនស្អប់ប៉ាម៉ាក់
សាកក្រលែកមើលថាអ្នកបាននិយាយសំដីទាំងនេះដែររឺទេ?
3. មិនសួរនាំពីសុខទុក្ខ
កូនៗគប្បីយកចិត្តទុកដាក់និងសួរនាំពីសុខភាពរបស់ម្តាយឪពុកយើងអោយបានញឹកញ៉ាប់។
4. មិនហ៊ានសំពះជូនប្រាក់កាក់
ម្តាយឪពុកមិនដែលចង់បានប្រាក់កាក់ពីកូនឡើយ ប៉ុន្តែកូនៗត្រូវគិតណាការសំពះជូនលុយគាត់តិចតូចគឹជាការតបស្នងដឹងគុណនូវអ្វីដែលគាត់ខំបីបាច់យើងតាំងពីតូចរហូតដល់ធំចេះជូនលុយគាត់សំរាប់ពិសារអាហារល្អៗ។
5. មិនអើពើនឹងឪពុកម្តាយនិងព្រឹត្តិការណ៍គ្រួសារ
ត្រូវហើយពេលខ្លះទំនាក់ទំនងជាមួយឪពុកម្តាយរបស់យើងអាចជាការពិបាកប៉ុន្តែការមិនអើពើ មិនជាដំណោះស្រាយទេល្អទេ យើងរស់នៅជុំគាត់គប្បីបង្កើនភាពរីករាយជូនគាត់ទោះបីមិនមានអាហារឆ្ងាញ់ពេកក៏ដោយ។
៦. មិនដែលអរគុណឬដឹងគុណ
ការសំពះអរគុណដឹងគុណមិនមែនជារឿងអាក្រក់ទេតែការធ្វើបែបនេះវាកាន់តែអោយពួកគាត់សប្បាយចិត្តទៅវិញទេ។
7. លាក់ព័ត៌មានអំពីខ្លួនអ្នក
យើងជាកូនឪពុកម្តាយរបស់យើង វាជាការពិតពួកគេព្រួយបារម្ភអំពីយើង។ ការដែលអ្នកនិយាយអ្វីៗដូចជា“ ម៉ាក់វាមិនមែនជារឿងរបស់ម៉ាក់ទេទេ” អ្នកធ្វើឱ្យគាត់មានអារម្មណ៍ថាឈឺចាប់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ចែករំលែកអ្វីមួយជាមួយឪពុកម្តាយដោយមិនចាំបាច់លម្អិតច្រើនពេក។ គ្រាន់តែរកពាក្យត្រឹមត្រូវអាចដោះស្រាយបញ្ហាបាន។
8. អ្នកស្អប់ការរអួរទាំរបស់គាត់
© shutterstock.com
សូមចាំថាពួកគាត់កាន់តែចាស់ហើយការចងចាំរបស់ពួកគេមិនតែងតែមិនដូចមុន។
9. មិនថែរក្សាការចងចាំ
វីដេអូរូបថតនិងវត្ថុរក្សាដទៃទៀតអាចរំលឹកកអ្នកពីពេលវេលាល្អ ៗ ទាំងពីកុមារភាពរបស់អ្នក។
10. ចាត់ទុកពួកគាត់ដូចក្មេងមិនដឹងអី
ពួកគាត់មិនមែនជាកុមារ ប៉ុន្តែពួកគាត់មានបទពិសោធជីវិតច្រើនជាងអ្នក។ ទោះបីជាពួកគាត់ចាស់ក៏ដោយពួកគាត់នៅតែជាមនុស្សដឹងជាងអ្នក។ កុំគៀបសង្គត់ផ្លូវចិត្តរបស់ពួកគាត់ ផ្តល់ឱ្យពួកគាត់នូវឯករាជ្យផង។
អត្ថបទដោយៈ ឃ្វីនណា