ទំលាប់អាក្រក់១៣ដែលអ្នកត្រូវបោះបង់ចោលជាបន្ទាន់ – Kalib9 ប្លែកៗ យល់ដឹង | Pelklas

ទំលាប់អាក្រក់១៣ដែលអ្នកត្រូវបោះបង់ចោលជាបន្ទាន់

ទំលាប់មានឥទ្ធិពលខ្លាំងណាស់ក្នុងការកំណត់វាសនារបស់មនុស្សម្នាក់ៗ។ យើងសង្កេតថាមនុស្សជោគជ័យ តែងតែខិតខំបង្កើតទំលាប់ល្អៗក្នុងការរស់នៅរបស់គាត់។ ទំលាប់ល្អ ធ្វើអោយយើងមានវិន័យល្អ វិន័យល្អធ្វើអោយយើងសម្រេចកិច្ចការបានល្អប្រសើរ។ មនុស្សគ្រប់គ្នាសុទ្ធតែចង់ទទួលបានការជោគជ័យក្នុងជិវិត ប៉ុន្តែអ្នកខ្លះបែរជាមិនដាច់ចិត្តបោះបង់ចោលទំលាប់អាក្រក់របស់ខ្លួនទៅវិញ។ ត្រូវចាំថាចង់ចំណេញត្រូវហ៊ានចំណាយ បើចង់ជោគជ័យក៏ត្រូវហ៊ានលះបង់ដែរ ហើយអ្វីដែលត្រូវលះបង់មុនគេគឺទំលាប់អាក្រក់នេះឯង។ បើយោងតាមវែបសាយ ឡាយហែក (Life Hack) ខាងក្រោមនេះជាទំលាប់អាក្រក់ទាំង១៣ដែលអ្នកត្រូវតែបោះបង់ចោលភ្លាម

76695072_1165832050293395_4109942879437193216_n

១ ការញាំដោយការថប់អារម្មណ៍

មនុស្សខ្លះគឺអោយតែពេលដែលគាត់ស្ត្រេសធុញថប់ គឺគាត់តែងតែញាំច្រើនដោយមិនគិត ហើយការញាំបែបនេះធ្វើអោយគាត់ស្ងប់ចិត្តមកវិញ។ ពេលខ្លះញាំមិនគិតរហូតលើសទំងន់ ហើយស្ត្រេសក៏ត្រឡប់មកវិញដដែល គាត់ក៏បន្តញាំទៀត។ បញ្ហាមិនអាចដោះស្រាយបាន វាមានតែការកើនកាឡូរីនៅក្នុងរាងកាយ និងខូចសុខភាព។

២ ការខាំក្រចក

ការខាំក្រចក ក្រៅពីកខ្វក់និងគ្មានអនាម័យ វាក៏បណ្ដាលអោយមានបញ្ហាមាត់ធ្មេញផងដែរ ដូចជាធ្មេញដែលខាំមិនស្មើ មិនជិតគ្នា ដែលបណ្ដាលអោយមានបញ្ហាក្រពះ ហើយក៏ធ្វើអោយខូចក្រចកធ្ងន់ធរផងដែរ។

រកមូលហេតុដែលបណ្ដាលអោយអ្នកខាំក្រចក ពេលខ្លះអ្នកខាំក្រចកដោយសារតែអ្នកស្ត្រេស ដួច្នេះគួរតែរកស្ដាប់តន្ត្រីអោយអ្នកស្ងប់អារម្មណ៍បន្តិចជាជាងខាំក្រចក។

៣ ដើរជាមួយមនុស្សអវិជ្ជមាន

មនុស្សមួយចំនួនមិនថាអ្នកចង់ធ្វើអ្វី គេតែងតែមានគំនិតបន្ទោសបង្អាប់បែបនេះ បែបនោះមិនឈប់ ។ ការចំនាយពេលវេលាច្រើននៅជាមួយមនុស្សទាំងនេះ និងធ្វើអោយអ្នកគ្របដណ្ដប់ដោយថាមពលអវិជ្ជមាន។ យើងរិះគន់ខ្លួនឯងតែម្នាក់ឯង វាគួរអោយភ័យខ្លាចណាស់ទៅហើយ ទម្រាំបន្ថែមពួកគេមកទៀត។

ដើរលេងជាមួយពួកបែបនេះអោយតិចបំផុត ឬក៏កាត់ផ្ដាច់ពពួកមនុស្សបែបនេះចេញពីជិវិតតែម្ដងក៏ល្អ ហើយជ្រើសដើរជាមួយមនុស្សវិជ្ជមាន មនុស្សដែលតែងមានគំនិតល្អៗជម្រុញចិត្ត អ្នកនឹងរីករាយជាងមុន។

៤ នៅជាមួយមនុស្សដែលមិនអោយតំលៃអ្នក

ដែលធ្លាប់បែបនេះពីមុនមកទែ? ខំព្យាយាមរក្សារមនុស្សដែលមិនស្គាល់តំលៃអ្នក? ខំព្យាយាមយូរទៅរិតតែហត់ទៅព្រោះគេមិនអោយតំលៃអ្នកសោះ។ ពេលខ្លះយើងធ្វើល្អដោយឥតរំពឹងការតបស្នង ប៉ុន្តែក៏ត្រូវរៀនគូសដែនកំណត់ ហើយដាក់ដែនកំណត់ថាយើងគួរនៅត្រង់ណា ស្តង់ដាមួយណា។ ការបណ្ដែតបណ្ដោយបែបនេះ គឺបណ្ដោយអោយអ្នកដទៃ បំផ្លាញទឹកចិត្ត និងតំលៃនៃក្ដីស្រលាញ់របស់យើង។

៥ ជក់បារី

ជក់បារីមិនត្រឹមតែបំផ្លាញសុខភាពខ្លួនឯង វាក៏បំផ្លាញដល់សុខភាពអ្នកនៅជុំវិញផងដែរ ជាពិសេសស្ត្រីដែលកំពុងតែពរពោះ។

គ្រាន់តែនៅសហរដ្ឋអាមេរិចមួយប៉ុណ្ណោះ មានមនុស្សដល់ទៅ៥សែននាក់ដែលស្លាប់ដោយសារជំងឺដែលបណ្ដាលមកពីការជក់បារីជារៀងរាល់ឆ្នាំ។ តាមការស្រាវជ្រាវថ្មីៗ ១ភាគ៣នៃជនជាតិចិនប្រុស ត្រូវបានកាត់បន្ថយពេលវេលានៃជិវិតដោយសារតែបារី បន្ថែមពីនេះទៀតអ្នកជក់ស្រីប្រុស ត្រូវបាត់បង់អាយុប្រហែល១៣.២ ទៅ១៤.៥ឆ្នាំ បើគិតទៅ គឺជាងមួយទសវត្សហើយនៅត្រង់នេះ។

វាមិនត្រឹមតែកាត់បន្ថយអាយុ វាក៏ធ្វើអោយស្បែកចាស់មុនអាយុផងដែរ។

៦ ផឹកស្រាច្រើនពេក

ផឹកស្រាច្រើន វាមិនល្អដល់សុខភាពឡើយ ផឹកស្រាអាចប៉ះពាល់ដល់សុខភាពខួរក្យាល បេះដូង ថ្លើម លំពែង នឹងបណ្ដាលអោយមានជំងឺមហារីកច្រើនប្រភេទទៀត។ បើអ្នកចូលចិត្តផឹក សូមព្យាយាមកាត់បន្ថយ ឬផ្ដាច់វាអោយកាន់តែឆាប់កាន់តែល្អ

៧ ញាំចំនីផ្ដេសផ្ដាស

ញាំចំនីម្ស៉ៅឆ្អិនស្រាប់ គ្រឿងកំប៉ុង Fast Foods មិនត្រឹមតែឡើងជាតិកាល់ឡូរី វាថែមទាំងប៉ះពាល់ដល់សកម្មភាពខួរក្បាលស្រដៀងទៅនិងការញៀននិងថ្នាំញៀនកូកាអ៊ិន និងហេរូអ៊ិនដូច្នោះដែរ។

វាពិបាកក្នុងការផ្ដាច់អាហារទាំងនេះភ្លាមៗ តែអ្នកក៏អាចព្យាយាមបន្ថយវាបន្តិចម្ដងៗ ហើយព្យាយាមញាំបន្លែ ផ្លែឈើ អាហារដែលនាំមកនូវសុខភាពល្អជំនួសវិញ

៨ ញាំសាច់ក្រហមច្រើនពេក

ញាំសាច់ក្រហមច្រើនពេក ត្រូវគេរកឃើញថា អាចបណ្ដាលអោយមានជំងឺមហារីកពោះវៀនធំ មហារីកបំពង់អាហារ មហារីកសួត មហារីកលំពែង មហារីកអង់ដូមី និងមហារីកផ្នែកផ្សេងៗទៀតនៃគ្រឿងក្នុងរបស់រាងកាយ។

៩ មើលទូរទស្សន៍ច្រើនពេក

មើលទូរទស្សន៍ច្រើនពេក អត់មានធ្វើអោយជិវិតអ្នកប្រសើរឡើងនោះទេ ជំនួសអោយការមើលទូរទស្សន៍ច្រើនម៉ោងអត់ប្រយោជន៍ ចំណាយពេល គិតដល់ការអភិវឌ្ឍន៍ខ្លួនអោយរីកចម្រើន​ និងគិតដល់គោលដៅជិវិតរបស់អ្នកវិញ។

១០ ទំលាប់យឺតពេល

ការទៅយឺតវាបង្ហាញពីទំលាប់ខ្ជីខ្ជារនិងការមិនអោយតំលៃអ្នកដទៃ ព្យាយាមធ្វើអ្វីមួយទៅអោយបានមុនពេលណាត់ ឬទាន់ម៉ោង កុំអោយមានទម្លាប់ ខ្ជិលខ្ជីខ្ជារបែបនេះ។

១១​ នៅក្នុងទំនាក់ទំនងមិនល្អ

ជាការពិត យើងគួរតែខំថែទំនាក់ទំនងស្នេហាអោយបានល្អបំផុត ប៉ុន្តែពេលខ្លះយើងក៏ត្រូវទទួលស្គាល់ការពិតថាវាមិនអាចដូចដើមវិញ វាមិនអាចបន្តទៀតនោះទេ។ ការខិតខំនៅក្នុងទំនាក់ទំនងមួយ ដែលគូរស្នេហ៍យើងមិនអោយតំលៃ ដែលគូរស្នេហ៍យើងហ៊ានប្រើហិង្សារវាយដំច្រំធាក់ ផិតក្បត់មានសាហាយស្មន់បែបនេះ វាមិនល្អដល់សុខភាពផ្លូវកាយនិងចិត្តយើងនោះទេ។

១២ ទុកការងារទាល់តែដល់នាទីចុងក្រោយទើបធ្វើ

កុំចាំដល់ទឹកដល់ច្រមុះទើបរូតរះ ឆ្លេឆ្លាធ្វើវា គួរតែធ្វើអ្វីអោយបានមុនថ្ងៃកំណត់មកដល់ ព្រោះយើងនឹងមានពេលពិនិត្យការងារអោយបានគ្រប់ជ្រុងជ្រោយ បើចាំដល់នាទីចុងក្រោយ ប្រញេបប្រញាប់ គ្មានវេលាឆែកមើលថាវាល្អឬមិនល្អ ត្រូវឬមិនត្រូវនោះទេ។ ជូនកាលខំចំណាយពេលធ្វើ ធ្វើហើយខុស ខាតទាំងពេល ខួចទាំងការ។

១៣ ផ្ដោតតែលើភាពអវិជ្ជមាន

រាល់បញ្ហាទាំងឡាយដែលកើតឡើងក្នុងជិវិតរបស់យើង យើងអាចមើលវាក្នុងផ្លូវ២យ៉ាង។ បើយើងយល់ថាវាជាឪកាស យើងនឹងអាចរៀនសូត្របានច្រើនយ៉ាងពីវា ប៉ុន្តែបើយើងយល់ថាវាជាឧបសគ្គមករារាំង យើងហើយ ផ្ដោតតែលើរឿងអាក្រក់ៗដែលអាចនឹងកើតឡើងបន្ទាប់ ប្រាកដណាស់ យើងប្រាកដជាគ្មានពេលគិតរកដំណោះស្រាយ និងច្រកចេញនោះទេ។​

ត្រូវតែផ្លាស់ប្ដូរវា រាល់ពេកមានស្ថានភាពអាក្រក់កើតឡើង ត្រូវសួរវាថា តើក្នុងស្ថានភាពអាក្រក់នោះ វាមានអ្វីដែលល្អបង្កប់ក្នុងនេះ? តើខ្ញុំអាចមានអ្វីដែលអាចរៀនពីវាបាន? ព្យាយាមរកមើលចំណុចវិជ្ជមាននូវគ្រប់ស្ថានការ យើងនឹងហ្វឹកហាត់ខួរក្បាលអោយផ្ដោតលើដំណោះស្រាយច្រើនជាងផ្ដោតលើបញ្ហា។

ទាំងនេះជាទំលាប់អាក្រក់ទាំង១៣ដែលអាចនាំផលលំបាកដល់ជិវិតអ្នក ប៉ុន្តែសំណាងណាស់ អ្នកអាចកំចាត់វាចោលបានអោយតែអ្នកព្យាយាម។ ដូច្នេះចួរខិតខំបំបាត់ពួកវាចោល ដើម្បីភាពល្អប្រសើរក្នុងជិវិតរបស់អ្នក៕