សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្លែកៗ

កូនក្មេងដែលមានសំណាងបំផុត

By Shield

November 23, 2019

មនុស្សយើងម្នាក់ៗកើតមកសុទ្ធមាន លក្ខណៈពិសេស និងរូបរាងកាយខុសៗ គ្នាបើនិយាយ ពីក្មេងម្នាក់ដែលនៅក្នុងរូបនេះ គេអាចចាត់ទុកថាជាក្មេងសំណាងបំផុត បើទោះបីជាគេបាន កើតមកមានស្លាកស្នាមខ្មៅស្ទើពាសពេញលើមុខ ក៏ដោយ ក៏គេមានឳពុកម្តាយដ៏គួរអោយស្រលាញ់ និងយកចិត្តទុកដាក់ ថែរក្សាថែមទាំងកែប្រែបរិយាកាស គ្រួសារអោយមានសុភមង្គលទៀតផង។

ទឹកចិត្តឳពុកម្តាយពិតជាមិនអាចកាត់ថ្លៃបាន ទេបើទោះបីជាកូន កើតមកក្នុងសភាពបែបណាក៏ដោយ ក៏គាត់នៅតែស្រលាញ់ នឹងបីបាច់ថែរក្សា ប្រកបដោយក្តីមេត្តា និងករុណា។ យើងមិនអាច កែប្រែភាពពិតពីធម្មជាតិបានទេ តែយើងអាចកែប្រែខ្លួនឯង ដើម្បីសម្របទៅ តាមស្ថានភាពបច្ចុប្បន្នអោយមាន សេចក្តីសុខបាន ម្យ៉ាងទៀតមនុស្សម្នាក់សុទ្ធតែមានលក្ខណៈពិសេសពីកំណើត សូមព្យាយាមរក្សាអត្តសញ្ញាណរបស់ខ្លួនឯង និងរស់នៅធ្វើប្រយោជន៍ដល់ខ្លួនឯង និងផ្តល់បរិយាកាសរីករាយដល់អ្នកនៅជុំវិញខ្លួន។

 

By Geo

Source Photo Facebook