សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រោងការមួយរោងនេះ ​តុបតែងឡូយអស់ស្ទះ ​ឈ្នះអស់មារសត្រូវ

By Shield

November 26, 2019

ថៃ៖ ជាការពិតណាស់ ​នៅក្នុងជិវិតមនុស្សម្នាក់ៗ ​ពិធីរៀបការគឺជាពិធីដ៏សំខាន់មួយ ​ដែលមានអត្ថន័យធំធេងបំផុត ​ដូច្នេះហើយបានជាអ្នកដែលដល់ពិធីដ៏ពិសេសនេះ ​តែងតែខំប្រឹងតុបតែង ​និងរៀបចំពិធីមង្គលការរបស់ខ្លួនបែបណា  ឱ្យស្រស់ស្អាត​​អស្ចារ្យ ​និងទៅតាមអ្វីដែលខ្លួនប្រាថ្នា ​ទៅតាមលទ្ធភាពរៀងៗខ្លួន។

ជាក់ស្តែង ពិធីមង្គលការមួយកន្លែងនៅក្នុងប្រទេសថៃ ​កំពុងតែធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ​លាយឡំនឹងអស់សំណើចផងដែរ  ដោយសារតែរោងការមួយរោងនេះមានការតុបតែងប្លែកខុសគេ ដោយរោងការទាំងមូលមនការតុបតែងជារូបតុក្កតា ​Hello  Kitty  ពណ៌ផ្កាឈូកដូចកូនក្មេង ​តែមើលទៅស្អាតម្យ់ាងដែរតើ។

ពិធីមង្គការនេះទំនងជាកូនក្រមុំជាអ្នកដែលស្រលាញ់តុក្កតា ​Hello  Kitty  ខ្លាំង បានជាមានការតុបតែងយ៉ាងស្រស់ស្អាតបែបប្លែកបែបនេះដូច្នេះ។

សូមទស្សនារូបភាពពិធីមង្គលការខាងក្រោមនេះ ៖