សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទឹកចិត្តប្រពៃថ្លៃថ្លាមែន! ចំណងដៃអាពាហ៍ពិពាហ៍ចំនួន ១០ ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប

By Shield

November 26, 2019

ពិធីរៀបការជារឿងសំខាន់ ​និងជាថ្ងៃដ៏មានសុភមង្គលជាខ្លាំង ​ដែលថ្ងៃនេះមិនត្រឹមតែមានភាពរីករាយដល់គូស្វាមីភរិយាថ្មី ​គ្រួសារបងប្អុនមិត្តភក្តិ ប៉ុណ្ណោះទេ ​តែសូម្បីតែអ្នកចូលរួមកម្មវិធីផ្ទាល់សុទ្ធតែមានភាពរីករាយអបអរដូចគ្នា។

ជាក់ស្តែងគូស្នេហ៍ថ្មោងថ្មីមួយគូ ​បានទទួលការកោតសរសើរជាខ្លាំង ​សម្រាប់ទង្វើមនុស្សធម៌ចែកចាយក្តីស្រលាញ់ និងការផ្តល់ជំនួយ ដែលបានមកពីចំណងដៃមង្គលការរបស់ខ្លួន ទៅដល់កុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ​ដល់ទៅចំនួន ​១០ម៉ឺនដុល្លារឯណោះ។

តាមរយៈគណនីហ្វេសប៊ុក ញេប ហាក់៚  ​បានសរសេររៀបរាប់ថា៖ ​«  #ចំណងដៃអាពាហ៍ពិពាហ៍ ចំនួន ១០ ម៉ឺនដុល្លា ត្រូវបានផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប លោកជំទាវ កុយ សាលីណា ភរិយានាយឧត្តមសេនីយ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងបុត្រ-បុត្រធីតា បងប្អូនញាតិមិត្តនិងចៅៗ នាំយកថវិកាសប្បុរស ជូនដល់៖

.មន្ទីរពេទ្យកុមារអង្គរ 50.000$

.មន្ទីរកុមារគន្ធបុប្ផា 50.000$

លោកជំទាវ មានប្រសាសន៍ថា ថវិការសប្បុរសនេះ គឺជាការចែករំលែកចេញពី ចំណងដៃអាពាហ៍ពិពាហ៍កូនពៅ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ លោកជំទាវបញ្ជាក់ថា ភ្ញៀវដែលបានផ្តល់កិត្តិយស ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ គឺជាដៃគូសប្បុរសជនទាំងអស់គ្នា ។ សូមអនុមោទនា បុណ្យកុសល !

ក្រុង សៀមរាប 26 វិច្ឆិកា 2019 ​»។

នេះពិតជាទង្វើគួរឱ្យកោតសរសើរខ្លាំងនឹកស្មានមិនដល់ ​នូវទឹកចិត្តថ្លាថ្លៃរបស់គូស្វាមីភរិយាថ្មី ​និងសមាជិកគ្រួសារទាំងមូលចំពោះកុមារកម្ពុជា៕