មួយរយៈនេះកេសង្កេតឃើញថាមានគូស្នេហ៍ប្លែកៗដែលបានរៀបការជាមួយគ្នាតាមប្រពៃណីដូនតាអស់ជាច្រើនគូណាស់មកហើយ ។ ហើយពួកគេខ្លះក៏បានជួបគ្នាដោយចៃដន្យខ្លះទៀតក៏ស្គាល់គ្នាយូរឆ្នាំហើយក៏មានដែរ ។
ដោយឡែកនៅក្នុងថ្ងៃនេះ មានគណនីហ្វេសបុកមួយឈ្មោះថា Steven Touchh បានបង្ហើសារភ្ជាប់ជាមួយរូបថត Pre Wedding ប៉ុន្មានសន្លឹកថា ៖
« អាយុគ្រាន់តែជាតួរលេខ ការស្រលាញ់មួយដែលផ្ដើមចេញពីបងស្រី និង ប្អូនប្រុស បុិនតាម take care ប្អូនប្រុសពេក ប្រាប់ម៉ាក់ចាប់បងស្រីការមួយ Save the date: 01st December 2019 »។
ឃើញថាស្នេហាអ្នកទាំង 2 កើតចេញពី ប្រូ ហើយ សុីស Take Care គ្នាចុះឡើងក៏ជិតរៀបការជាមួយគ្នាសមដូចនិស្ស័យចារទុកមែនដោយខាងស្រីអាយុបងហើយខាងប្រុសជាប្អូនពិតជាសមគ្នាណាស់តែទោះជាយ៉ាងណាក៏សូមជូនពរគូស្នេហ៍ទាំង 2 ស្រលាញ់គ្នាដល់ចាស់សក់ស្កូវ ៕