សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខាងប្រុសព្យាយាមចេះតែឆាតទៅខាងស្រីរាប់ភ្លេច តែខាងស្រីមិនខ្ចីតប មិនខ្វល់ មិនមើល តែថ្ងៃមួយនិស្ស័យនាំឱ្យកាន់ដៃគ្នាចូលរោងការ

By Shield

November 27, 2019

ជឿលើនិស្ស័យទេ គូស្នេហ៍ភាគច្រើនបានស្គាល់គ្នា ​ស្រលាញ់គ្នា ​ដោយសារតែនិស្ស័យតែម្តង ​មិនថានៅឆ្ងាយប៉ុណ្ណា ទើបតែជួប ​ឬស្គាល់គ្នាយូរក្តី ​ឱ្យតែនិស្ស័យមកដល់គង់តែជាប់ជាចំណងស្នេហានឹងគ្នា។

ជាក់ស្តែងគូស្នេហ៍មួយគូដែលជិតនឹងដល់ពេលដឹកដៃគ្នាចូលរោងការ ​បានបង្ហើបប្រវត្តិស្នេហាដ៏ជក់ចិត្តចាប់អារម្មណ៍របស់ខ្លួន ​ដោយដំបូងខាងស្រីជាមនុស្សមិនសូវចូលចិត្តរញ៉េរញ៉ៃច្រើនទេ​​ទោះមានអ្នកឆាតមកច្រើនយ៉ាងណាក៏មិនខ្ចីខ្វល់ ​មិនខ្ចីតប ​តែសម្រាប់មនុស្សពិសេសម្នាក់នេះវាសនាក៏បានបណ្តាលឱ្យស្គាល់គ្នាទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក Oun Phoung បាន​មានការ​រៀប​រាប់​ថា៖ «ខ្ញុំជឿលេីនិស្ស័យពិតមែន ទោះមនុស្សប្រុសម្នាក់ហ្នឹងគាត់ព្យាយាមឆាតមកខ្ញុំច្រេីនណាស់​ តែខ្ញុំមិនដែលតប គឺរាប់មិនអស់ តែខ្ញុំមិនដែលខ្វល់ មិនមេីល មិនតប អ្វីទាំងអស់ តែដល់ថ្ងៃមួយ ខ្ញុំផុសសេងតូប គាត់ក៏ឆាតមកសួរនាំខ្ញុំ ខ្ញុំក៏ឆ្លេីយតបនឹងគាត់

គាត់សួរខ្ញុំនៅណា ខ្ញុំថាខ្ញុំនៅខេត្ត តូបខ្ញុំនៅភ្នំពេញ គាត់ក៏ថាខ្ញុំនៅភ្នំពេញដែល និយាយចុះទ្បេីងៗ គាត់ថាសំលេងខ្ញុំដូចឈឺ ខ្ញុំក៏ឆ្លេីយថាខ្ញុំឈឺ គាត់ក៏ប្រាប់ខ្ញុំអោយលេបថ្នាំ ប្រាប់ទាំងឈ្មោះថ្នាំទៀត ស្តាប់ហេីយគិតថាប្រុសអីស្គាល់ថ្នាំមែស តាមពិតគេគ្រូពេទ្យសោះ តាមញ៉ែ ចង់ឃេីញ ខ្ញុំមិនមកជួបសេត ពិបាកចិត្តបេីកទ្បានទៅខេត្តផ្ទះអាហ៊ាផឹក Hea Rith

តែខ្ញុំឃេីញការតស៊ូ នឹងព្យាយាម តាមស្រលាញ់ធ្វេីអោយខ្ញុំមានចិត្តអាណិត ព្រមទាក់ទងលេងៗ បាន1ឆ្នាំក៏មានថ្ងៃពិសេសទាំង2អ្នក ចង់រៀបការណាស់លោកគ្រូពេទ្យហ្នឹង​ មិនដូចខ្ញុំព្រោះវ័យរកលុយ មិនចង់ទាន់គិត តែចង់បំពេញបំណងគ្រួសារ ចុងក្រោយអគុណគ្រប់យ៉ាង សម្រាប់ក្តីស្រលាញ់ដ៏ធំធេងមួយនេះ Bong Vong soon 11.01.2020»៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព