សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

តាមអើយ អើយតាម! ​តាមរហូតដល់បានកូន១ ហើយ នេះមកពីនិស្ស័យទើបយើងបានជួបគ្នា

By Shield

November 28, 2019

ស្នេហាកើតឡើងពីនិស្ស័យក៏ពិតមែន​​តែបើយើងមិនធ្វើអីសោះ ​ក៏មិនមែនស្នេហារត់មករកយើងដោយខ្លួនឯងដែរ ​បើស្រលាញ់ត្រូវហ៊ានសារភាព ​បើចង់បង្ហាញក្តីស្រលាញ់ពិត ​ទាល់តែតាមឱ្យជាប់។

ជាការពិតណាស់ ​គូស្នេហ៍មួយគូ ​ត្រូវគេបានដឹងថា  មានចិត្តស្រលាញ់គ្នាស្មោះស្ម័គ្រមែនទែន ​ជាពិសេសខាងស្រីព្រោះតែការស្រលាញ់ហួងហែង ​សុខចិត្តទៅតាមខាងប្រុសគ្រប់ជំហាន  ដោយការធ្វើបែបនេះ  មិនត្រឹមតែបង្ហាញការស្រលាញ់ហួងហែង ​តែជាការសម្តែងនូវក្តីបារម្ភ ​ចង់ ​Take Care  គ្រប់ពេល  និងមិនចង់បណ្តោយឱ្យមនុស្សជាទិស្រលាញ់ទៅណាឆ្ងាយបាត់ពីក្រសែភ្នែកដែរ។

តាមរយៈគណនីហ្វេសប៊ុក Sok Pheng បានសរសេរថា៖

« => 1460 Days Of Our Love Story

-តើមនុស្សប្រុសណាដូចខ្ញុំខ្លះ? 😥 តាមម៉ែអាតាមហើយ…

-ស៊ីការក៏តាម

-ផឹកកាហ្វេក៏តាម

-ដើរលេងក៏តាម

-ទៅបោះតង់ក្នុងព្រៃក៏តាមទៀត

-ទៅថតរូបជាមួយសម្តេច ក៏តាម តាមដ៏គេជាន់ជើង

-ហាត់ប្រាណក៏តាម

-ទាត់បាល់ក៏តាម

-តាមរហូតដល់បានកូន1មួយ 😁

-ការពិតមិនមែនគាត់តាមទេ មកពីនិស្ស័យទើបយើងបានជួបគ្នា »។

នេះពិតជាស្នេហាមួយដ៏ស្មោះស្ម័គ្រមែន ​តាមរហូតពីសង្សារ ​ក្លាយជាប្តីប្រពន្ធ ​រហូតដល់បានកូន ​១៕