សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ដឹងអត់ថា ​Wasabi ជាអ្វី ហេតុអ្វីមានតម្លៃថ្លៃ ​និងគុណប្រយោជន៍ចំពោះសុខភាពច្រើនដូចនេះ?

By Shield

November 29, 2019

ការទទួលទានម្ហូបជប៉ុន ពិតជាចៀសមិនផុតទេពីការប្រើទឹកស៊ីអ៊ីវជ្រលក់ជាមួយនឹងទឹកជ្រលក់វ៉ាសាប៊ីនោះទេ មិនថាតែការទទួលទានជាមួយត្រីសាម៉ុនឆៅ និងស៊ូស៊ីជាដើម។ ធ្លាប់តែទទួលទានតើលោកអ្នកដឹងទេថា ​តែវ៉ាសាប៊ិគឺជាអ្វី?

វ៉ាសាប៊ី Wasabi គឺជារុក្ខជាតិដែលមានការលំបាកបំផុតក្នុងការដាំដុះ និងត្រូវការពេលមួយឆ្នាំបីខែ ដើម្បីដុះលូតលាស់។ ពន្លឺព្រះអាទិត្យច្រើនពេកក៏មិនល្អ ហើយមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏មិនល្អដែរ។ ចង់ដាំ Wasabi ត្រូវការចំណាយប្រាក់ និងដើមទុនច្រើនណាស់ ថែមទាំងអាចទទួលហានិភយខ្ពស់ផងដែរ ប្រសិនជាដាំមិនបានផលល្អ។

ធាតុអាកាស និងទឹកដែលចាំបាច់បំផុតដើម្បីដាំដុះ wasabi គឺក្នុង នារដូវនិទាឃរដូវ ដែលមានសីតុណ្ហភាព ពី១៣-១៨ អង្សាសេ។ ហើយទឹកពិតជាសំខាន់មែនទែនសម្រាប់ការដាំដុះ រុក្ខជាតិ wasabi មួយនេះ ។ ប្រសិនបើការប្រមូលផល wasabi ត្រូវបរាជ័យ​​ ឬមិនដុះលូតលាស់ល្អ សម្រាប់រដូវកាលនេះ យើងមិនអាចដាំអ្វីផ្សេងទៀតទេក្នុងរយៈពេលពេញមួយឆ្នាំកន្លះ។

Wasabi ត្រូវបានដាំដុះដោយដៃ ជាច្រើនទសវត្សមកហើយ ហើយវាមានលក្ខណៈមិនដូចជាការធ្វើស្រែទេ។ វាត្រូវការកម្លាំងពលកម្មខ្លាំង ពេលវេលាច្រើន និងត្រូវការតម្រូវការខ្ពស់។ ចំពោះតម្លៃនៃ wasabi ចាប់ផ្តើមពី ៨០ ដុល្លារក្នុងមួយផោន ឬ ០,៤៥ គីឡូក្រាម ។

ដូច្នេះហើយបានជា wasabi លក់នៅតាមផ្សារ សុទ្ធតែជា wasabi លាយយកតែជាតិប៉ុណ្ណោះ។ ផ្នែកមួយនៃ wasabi ដែលអ្នកញ៉ាំត្រូវបានគេហៅថា rhizome។ វាគឺជាផ្នែកដើមនៃរុក្ខជាតិ ប៉ុន្តែមនុស្សភាគច្រើនច្រឡំវាជាឫសគល់នៃរុក្ខជាតិ។ មានរុក្ខជាតិជាច្រើនដែលមានរសជាតិហិរប៉ុន្តែរសជាតិហិរ ពី wasabiឈួលច្រមុះ ប៉ុន្តែមិនឆួលដូចម្រេចយូរពេកនោះទេ។

Wasabi ពិតប្រាកដ មានរសជាតិស្មុគស្មាញដោយវាមានរសជាតិ ហិរ លាយផ្អែម។ Wasabi ត្រូវបានប្រជាជនជប៉ុនបរិភោគចាប់តាំងពីសម័យរជ្ជកាល Edo។ហើយបានអនុវត្តប្រពៃណី និងវិធីសាស្រ្ដដាំដុះ និងផលិត wasabi ពីមួយជំនាន់ ទៅមួយជំនាន់ រហូតដល់កូនចៅជំនាន់ក្រោយឲ្យផលិតផល wasabi កាន់តែបន្តរីកចម្រើនឡើង។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ Wasabi ដែលដាក់លក់តាមទីផ្សារសព្វថ្ងៃ ទាំងក្រៅប្រទេស មិនលើកលែងសូម្បីតែប្រទេសជប៉ុនផ្ទាល់ សុទ្ធតែមិនមែនជា Wasabi ពិតប្រាកដឡើយ វាជារបស់ក្លែងក្លាយ ឬមានការលាយគ្រឿងផ្សំបន្ថែម។

ដូចដែលអ្នកបានដឹងរួចមកហើយថា ដំណាំ Washabi ពិបាកដាំ និងមានតម្លៃថ្លៃណាស់ ដូច្នេះវាមិនមែនជារឿងងាយនោះទេ ដែល Wasabi ដាក់លក់មានតម្លៃខ្ទង់តែ 1$ 2$ 3$ ឬ ទៅដល់ 5$ និង ជិត 10$ នោះ។

# ក្រៅពីនេះយើងនឹងប្រាប់ពីអត្ថប្រយោជន៍សុខភាពនៃការទទួលទាន Wasabi ដូចជា# អត្ថប្រយោជន៍នៃ Wasabi

– ជួយកាត់បន្ថយជាតិខ្លាញ់កូឡស្តឺរ៉លមិនល្អចេញពីរាងកាយ

– ការពារ និងប្រឆាំងបញ្ហាទាក់ទងនឹងសរសៃឈាម និងជំងឺបេះដូង

– ជួយកាត់បន្ថយការឈឺចាប់ផ្សេង រួមទាំងការឈឺចាប់ត្រង់សាច់ដុំ ជាពិសេសគឺជួយព្យាបាលបញ្ហាផ្លូវដង្ហើម

– ធ្វើការប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗ។ជាពិសេសការពារ និងព្យាបាលបញ្ហារោគក្រពះ ដំបៅក្រពះ និងមេរោគក្នុងក្រពះ- ជួយប្រឆាំងនឹងមេរោគមហារីក និងសាច់ដុំដុះខុសប្រក្រតី

– ជំនួយសុខភាពឆ្អឹង ឱ្យកាន់តែរឹងមាំ

– ប្រឆាំងនឹងបញ្ហារលាកផ្សេងៗនៅក្នុងរាងកាយ- អាចជួយបញ្ចុះទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕