សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ភ្ញាក់ខ្លួនព្រើត! ក្រោយទទួលបានការរិះគន់រឿងដេរថ្នល់ដូចដេរពោះមនុស្ស ​ពេលនេះការពិតត្រូវបានបកស្រាយហើយ

By Shield

November 30, 2019

ថ្មីៗនេះរូបភាពផ្លូវថ្នល់មានរូបរាងជាថ្នេរៗដូចការដេរមុខរបួសនៅទួលពង្រ ​ត្រូវបានទទួលបានការរិះគន់ជាខ្លាំង ដោយអ្នកខ្លះបានសើចចម្អកថាជាបច្ចេកទេសថ្មី ​និងអ្នកខ្លះបាននិយាយថាលេងដេរថ្នល់ដូចដេរមនុស្សជាដើម។

ជាការពិតណាស់  ដោយសារតែឃើញប្រជាជនមានការរិះគន់ខ្លាំងពេក ​ពេលនេះមានគណនីហ្វេសប៊ុកម្នាក់ ​បានចេញមុខបកស្រាយតាមភាសាបច្ចេកទេសឱ្យបងប្អុនខ្មែរអស់ចម្ងល់  ដោយសារតែការពីតទៅការដេរថ្នេរថ្នល់បែបនេះ ​ការពិតជាវិធីសាស្រ្តច្រេីនក្នុងការជួសជុលផ្លូវបេតុងដែលប្រេះតែប៉ុណ្ណោះ។

តាមរយៈគណនីហ្វេសប៊ុក Ky Visoth Sambath បានសរសេររៀបរាប់ថា៖ « ខ្ញុំទេីបតែឃេីញមានការរិះគន់និងងឿងឆ្ងល់មួយចំនួនចំពោះផ្លូវបេតុងដែលមានថ្នេរដែក។ ដូចនេះខ្ញុំសូមចូលរួមចែករំលែកចំណេះដឹងខ្លះៗក្នុងនាមជាពលរដ្ឋមួយរូប។

តាមលក្ខណៈបច្ចេកទេស គេមានវិធីសាស្រ្តច្រេីនក្នុងការជួសជុលផ្លូវបេតុងដែលប្រេះ ហេីយវិធីសាស្រ្តមួយក្នុងចំណោមនោះគឺ ការជួសជុលបេតុងដែលប្រេះដោយប្រេីថ្នេរភ្ជាប់ (Concrete Crack Repair by Stitching)។ វិធីសាស្រ្តថ្នេរភ្ជាប់នេះមានបច្ចេកទេសបីបែបដែលគេនិយមប្រេីគឺមាន ថ្នេរខ្វែង (Cross-stitching), ថ្នេររន្ធ (Slot-stitching), និងថ្នេររបាររាងU (U-bar stitching)។ ហើយបច្ចេកទេសទីបីនេះ (U-bar stitching) ត្រូវបានប្រេីនៅលើផ្លូវទៅទួលពង្រនេះ គ្រាន់តែគុណភាពការអនុវត្តរបស់យេីងពេលនេះនៅមានកំរឹត។

ជំហាននៃការអនុវត្តវិធីសាស្រ្តនេះគឺ ដំបូងគេឆាបនិងចុះរន្ធសងខាងនៃស្នាមប្រេះ រួចសំអាតរន្ធប្រហោងទាំងនោះ ហេីយគេបាញ់បញ្ចូលសារធាតុបន្ស៊ីរវាងដែកនិងបេតុង (Non-shrink grout or epoxy) រួចដាក់ដែករាង U ចូលរន្ធទាំងនោះ។ មតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំចុងក្រោយគឺថា ការឈឺឆ្អាលនិងព្រួយបារម្ភរបស់ប្រជាពលរដ្ឋនោះជាការល្អប្រសេីរ តែសំណូមពរសូមបង្វែរពីការសន្និដ្ឋានដោយខ្វះអំណះអំណាងច្បាស់លាស់ ទៅជាការចោទជាសំនួរឬស្នេីរជាសំណូមពរអោយមានការបកស្រាយច្បាស់លាស់វិញ។

ការសន្និដ្ឋានដោយខ្វះមូលដ្ឋានឬបច្ចេកទេសច្បាស់លាស់នោះនឹងធ្វេីអោយបាត់បង់គុណតំលៃនៃវិស្វករនិងអ្នកបច្ចេកទេសជាតិសាសន៍ខ្លួនឯង ហេីយបេីកឱកាសល្អដល់ជាតិសាសន៍ដទៃ។ យេីងស្រលាញ់ប្រទេសយេីង យេីងចូលរួមចំណែកតាមលទ្ធភាពនិងឯកទេសរៀងៗខ្លួនទាំងអស់គ្នា។ សូមព្រះប្រទានពរដល់ប្រទេសខ្មែរនិងប្រជាជនខ្មែរទាំងអស់គ្នា »។

តាមរយៈការបកស្រាយទាំងអស់នេះ ​ចុះលោកអ្នកយល់យ៉ាងណាដែរ?

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព