ប្រិយមិត្តបានជ្រាបហើយថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលបើកសម្រាប់ព្យាបាលក្មេងៗដោយអត់យកកម្រៃនោះទេ ហើយសព្វថ្ងៃមន្ទីរពេទ្យមានការខ្វះខាតជាខ្លាំងដោយត្រូវពឹងលើជំនួយពីសប្បុរសជនទាំងស្រុង ។
ហេតុដូចនេះហើយទើបក្រុមហ៊ុន ស្មាត បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឹម ដើម្បីជួយដល់មន្ទីរពេទ្យមួយនេះ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសាលមហោស្រពកោះពេជ្រ។
សម្រាប់សំបុត្រមានលក់នៅ៖
- Smart Shop មុនីវង្ស
- Smart Shop កោះពេជ្រ
- Smart Shop អ៊ីអនម៉ល
- Smart Shop អ៊ីអនម៉លសែនសុខស៊ីធី
- Smart Shop TK Avenue
- Smart Shop Nehru
សំបុត្រមានតម្លៃ ១០ ដុល្លា រាល់ការទិញសំបុត្រមួយ ក្រុមហ៊ុន Smart នឹងបរិច្ចាកបន្ថែម 10 ដុល្លាពីលើផងដែរ ដោយមូលនិធិទាំងអស់នឹងត្រូវបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ឆាទាំងស្រុង។
កុំភ្លេចណាចូលរួមទាំងអស់គ្នាបានសប្បាយហើយជួយដល់ប្អូនៗកុមារកម្ពុជាទៀតផង ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
ក្រ