សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ចូលរួមទាំងអស់គ្នាដើម្បីក្មេងៗកម្ពុជាក្នុង កម្មវិធីតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឹម ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា !

By Shield

December 03, 2019

ប្រិយមិត្តបានជ្រាបហើយថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលបើកសម្រាប់ព្យាបាលក្មេងៗដោយអត់យកកម្រៃនោះទេ ហើយសព្វថ្ងៃមន្ទីរពេទ្យមានការខ្វះខាតជាខ្លាំងដោយត្រូវពឹងលើជំនួយពីសប្បុរសជនទាំងស្រុង ។

ហេតុដូចនេះហើយទើបក្រុមហ៊ុន ស្មាត បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដើម្បីស្នាមញញឹម ដើម្បីជួយដល់មន្ទីរពេទ្យមួយនេះ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែ ធ្នូ  ឆ្នាំ ២០១៩ នៅសាលមហោស្រពកោះពេជ្រ។

សម្រាប់សំបុត្រមានលក់នៅ៖

– Smart Shop មុនីវង្ស

– Smart Shop កោះពេជ្រ

– Smart Shop អ៊ីអនម៉ល

– Smart Shop អ៊ីអនម៉លសែនសុខស៊ីធី

– Smart Shop TK Avenue

– Smart Shop Nehru

សំបុត្រមានតម្លៃ ១០ ដុល្លា រាល់ការទិញសំបុត្រមួយ ក្រុមហ៊ុន Smart នឹងបរិច្ចាកបន្ថែម 10 ដុល្លាពីលើផងដែរ ដោយមូលនិធិទាំងអស់នឹងត្រូវបរិច្ចាកទៅមន្ទីរពេទ្យគន្ធបុប្ឆាទាំងស្រុង។

កុំភ្លេចណាចូលរួមទាំងអស់គ្នាបានសប្បាយហើយជួយដល់ប្អូនៗកុមារកម្ពុជាទៀតផង ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

ក្រ