សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិននឹកស្មានសោះថា! ​ជីវិតលោក ស្រេន វុធថា ​ពេលមកសិក្សាភ្នំពេញដំបូងក្តុកក្តួលដល់ថ្នាក់នេះសោះ

By Shield

December 03, 2019

លោក ស្រេន ​វុធថា ​គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងតាមរយៈរូបសម្បត្តិស្រស់សង្ហា ​ជាពិសេសគឺសមត្ថភាពសម្តែងដ៏ល្អឥតខ្ចោះ ទាំងការសម្តែងជាតួអង្គឯក  តួអង្គរង ​ឬតួអ្វីក៏លោកតែងតែសម្តែងបានមិនដែលប្រកាន់ ​ឬរើសអើងឡើយ។

តែមិននឹកស្មានសោះថាជីវិតកាលពីមុនរបស់ ​បុរសសង្ហា មានចរិតស្រគត់ស្រគំមួយរូបនេះ ​កាលពីសិក្សានៅភ្នំពេញដំបូង ពិតជាមានការតស៊ូមិនធម្មតាពិតមែន ​ដែលក្រោយពីលោកបង្ហើបពីអតីតកាលកម្សត់រួចមក ​ធ្វើឱ្យអ្នកគាំទ្រកោតសរសើរ ​ស្ញប់ស្ញែងលោកមែនទែន មិននឹកស្មានថាលោកមានការតស៊ូក្នុងជីវិតខ្លាំង ​ថែមទាំងមិនមានការលាក់លៀមពីជីវិតកម្សត់បែបនេះសោះ។

ដោយតាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់លោក ស្រេន វុធថា  បានសរសេររៀបរាប់ថា៖ « កាលពីខ្ញុំមកភ្នំពេញដំបូងខ្ញុំបានមកស្នាក់អាស្រ័យនៅក្នុងវត្ដ ហើយខ្ញុំតែងតែដើរទៅរៀនរាល់ថ្ងៃ ហើយថ្ងៃមួយខ្ញុំបានទៅរៀនគួរនៅសាលាជ័យថាវី ពេលខ្ញុំចូលរៀនថ្ងៃដំបូងមានមនុស្សគាត់មកសួរខ្ញុំថា គាត់មិនដែរឃើញ ទើបផ្លាស់មកពីខេត្ដមែន ខ្ញុំថាបាទ ពីបីថ្ងៃរួចមក ពេលជួបខ្ញុំគាត់តែងតែសួរខ្ញុំរៀនដល់ណាហើយ ខ្ញុំប្រាប់គាត់ហើយក៏ដើរទៅថ្នាក់រៀនទៅ។

រួចមកយើងក៏បានស្គាល់គ្នា ហើយគាត់ក៏បានសួរខ្ញុំថា ខ្ញុំស្នាក់នៅណា តែពេលនិងខ្ញុំមិនហ៊ានប្រាប់គាត់ទេ ហើយគាត់តែងតែសួរខ្ញុំរាល់ថ្ងៃ ហើយខ្ញុំក៏ដាច់ចិត្ដប្រាប់គាត់ថាខ្ញុំនៅវត្ដ ប្រាប់ហើយគាត់បានត្រឹមសើចរួចក៏ដើរទៅបាត់ មានថ្ងៃមួយគាត់មករកខ្ញុំដល់វត្ដ ហើយបានទិញគុយទាវផ្ញើរខ្ញុំ ខ្ញុំសួរហេតុអីបានទិញគុយទាវផ្ញើរខ្ញុំ គាត់ថាគាត់ជិះកង់កាត់និងក៏ទិញផ្ញើរទៅ ខ្ញុំថាអ្នកអត់លុយផងចាំបាច់ទិញផ្ញើរខ្ញុំធ្វើអី គាត់ថាមិនសំខាន់អត់លុយឫមានលុយទេ ហើយកុំចាំទាល់តែមានលុយច្រើន គាត់ថាធ្វើជាមនុស្ស កុំទាល់តែមានលុយច្រើនទើបអាចជួយអ្នកដ៏ទៃបាន គាត់ថាថ្ងៃក្រោយឯងនិងយល់ហើយ គាត់យាយហើយគាត់ក៏ជិះកង់ទៅបាត់ »។

គួរឱ្យដឹងផងដែរថា ​អាចនិយាយបានថានេះប្រហែលជាលោក ស្រេន វុធថា មានអតីតកាលកម្សត់ ​និងលំបាកបែបនេះហើយ បានជាធ្វើឱ្យលោកក្រៅពីមានភាពមមាញឹកក្នុងការងារសិល្បៈហើយ ​ជារឿយៗ លោកតែងតែបង្ហោះសារ ​និងរូបភាពស្វែងរកជំនួយជាច្រើនចំពោះជនដែលទីទ័លក្រ  គ្មានទីពឹង ​និងជនចាស់ជរាបែបនេះ ​ដែលជាទង្វើគួរឱ្យសរសើរខ្លាំង និងយកតម្រាប់តាមនៅក្នុងសង្គម៕

#លោកអ្នកអាចចូលអានកិច្ចការងារសង្គមរបស់លោក ស្រេនវុធថានៅទីនេះ៖ ទោះមិនបានជាជំនួយ សុំត្រឹមស៊ែរចែករំលែក! លោក ស្រេន ​វុធថា ចំណាយពេលការងារសិល្បៈផ្ទាល់ខ្លួន មកជួយសង្គមគួរឱ្យសរសើរខ្លាំង!