សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ស្នេហា​សំណង់ប៉ះសំណង់! ស្គាល់គ្នាតាមហ្វេសប៊ុក លួងគ្នាពេលខូចចិត្តចុះឡើងៗ សុំធ្វើអ្នកថែរហូតបានចូលរោងការ

By Shield

December 04, 2019

និស្ស័យបានធ្វើឱ្យមនុស្សពីរនាក់បានស្គាល់គ្នា  ហើយការស្និទ្ធស្នាល និងការយល់ចិត្តគ្នាយូរៗទៅក៏អាចបង្កើតជាស្នេហាបានដែរ ​អាស្រ័យដោយនិស្ស័យ ​ការស្គាល់ចិត្តគ្នា  និងការអាចរស់នៅជាមួយគ្នាបាន។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍មួយគូបានសាងភាពផ្អែមល្ហែមជាមួយគ្នាលើបណ្តាញសង្គមហ្វេសប៊ុកតាមរយ់ៈរូបថត ​Pre-Wedding ប្លែកថ្មីមើលទៅគួរឱ្យច្រណែនមែនទែន  ដោយអ្នកទាំងពីរគឺជាអ្នករៀនផ្នែកសំណង់ដូចគ្នា និងបង្កើតភាពស្និទ្ធស្នាលតាមរយៈបណ្តាញសង្គមរហូតបង្កាត់ជាស្នេហាពិតបែបប្រាកដប្រជារហូតចូលរោងការទៀតផងធ្វើឱ្យផ្ទុះការសរសើរខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក ​បានបង្ហោះរូបភាព ​និងរៀបរាប់ថា៖ « ស្នេហា​សំណង់ប៉ះសំណង់👷🏻‍♀️👷🏼‍♂️ស្គាល់គ្នាតាមFacebook fb អ្នកលួងពេលខូចចិត្តគាត់ចូលcommentsពេលshares ថាចាំគាត់អ្នកថែ😘គាត់ថែញំបានល្អណាស់គាត់មិនមេនមនុស្សប្រុសអស្ចារ្យអីទេតែគាត់អាចធ្វើអោយខ្ញ៉ំសើចគាត់មិនចេះទិញអ្វីsurprise ទេតែបើញំចង់បានអីគាត់មិនដែលប្រកែកទេស្គាល់គ្នា១ឆ្នាំជាងតែជួបគ្នាបានបួនខែការតែម្តងខ្ចិលយាយ🤣😂គាត់មិនមេនមនុស្សល្អអីទេតែគាត់ផ្លាស់ប្តូគ្រប់យ៉ាងដើម្បីយើងយាយទៅដំបូងខ្ចិលshow ច្រើនដល់ថ្ងៃចែកធៀបការតែម្តង😅 អត់យល់អារម្មណ៍​ពូជាងថតសោះ📷😂😂 ទំនាក់ទំនងមកក្រុមថតខ្ញុំបាន☎️0968884265 »៕