សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បងជាអ្នកលក់ជើងទាអូនជាអ្នកទិញ ភាពស្និតស្នាល និងការចាប់ផ្តើមរវាងពួកយើងត្រឹមរយៈពេលខ្លីតែច្បាស់លាស់

By Shield

December 05, 2019

មនុស្សពីរនាក់ទម្រាំតែអាចចាប់ដៃគ្នាជាគូអនាគត ​ច្បាស់ណាស់ប្រាកដជាត្រូវស្គាល់គ្នា​ មើលចិត្តគ្នាច្បាស់លាស់ហើយទើបសម្រេចចិត្តដើរលើវិធីអាពាហ៍ពិពាហ៍ ​ដោយអ្នកខ្លះផ្តើមពីមិត្តភក្តិ ​អ្នកខ្លះក៏ត្រូវបានសាច់ញាតិ ​ឬមិត្តណែនាំ ​អ្នកខ្លះផ្តើមពីអ្នកមិនស្គាល់គ្នាសោះមកជាមិត្តយល់ចិត្តជាដើម។

ជាក់ស្តែងគូស្នេហ៍មួយគូ ​ដែលគ្រោងនឹងដឹកដៃគ្នាចូលរោងការឆាប់ៗនោះ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ​មិននឹកស្មានថាគ្រាន់តែនិស្ស័យតូចមួយរវាងអ្នកលក់ និងអ្នកទិញសោះ ​ពួកគេបែរជាអាចស្និទ្ធស្នាល់រហូតក្លាយជាគូស្នេហ៍ច្បាស់លាស់បែបនេះ។

តាមរយៈការបង្ហោះរូបភាព Pre-Wedding  របស់ហាងថតរូបមួយកន្លែងមានឈ្មោះ ADB photography បានបង្ហោះរូបភាពស្វីតៗជាច្រើនរបស់គូស្នេហ៍មួយគូនេះថែមទាំងសរសេរពាក្យពេចន៍យ៉ាងចាក់ដោតទៀតថា៖ « និស្ស័យស្នេហ៏អ្នកទីញជើងទា ? ​​​ ជានិស្ស័យមែនទេ🤪 ? បងជាអ្នកលក់ជើងទា អូនជាអ្នកទិញ ភាពស្និតស្នាល នឹង ការចាប់ផ្តើមរវាងពួកយើង ត្រឹមរយះពេលខ្លី តែច្បាស់លាស់ 💎👰🤵♥️💍 S&N »។

ដើម្បីចង់ដឹងថា​​ រូបភាពគូស្នេហ៍ទាំង២រូប មានភាពផ្អែមល្ហែមយ៉ាងណាអញ្ជើញទស្សនាទាំងអស់គ្នា ៖

Credit  Photo៖  ADB photography