សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ដំបូន្មានសុខភាពយ៉ាងសំខាន់ សម្រាប់អ្នកដែលមានវ័យលើស ​៤០ ឆ្នាំ ​ត្រូវតែដឹង

By Shield

December 06, 2019

ដូចដែលយើងបានដឹងរួចមកហើយថា  មិនថាតែប្រុស ​ឬស្រីទេ ​អ្នកដែលមានវ័យខ្ទង់  ៣០ ក្រាស់ ​ឬ  ៤០ឡើង  គឺជាវ័យកណ្តាលដ៏ជ្រេមួយ  ធ្វើឱ្យសុខភាពចាប់ផ្តើមចុះខ្សោយ ​និងទ្រុឌទ្រោម  ហើយប្រសិនជាមិនចេះថែរក្សាសុខភាពទៀតនោះ ​ជំងឺតម្កាត់ទាំងឡាយ ​ជាពិសេសជំងឺលើសឈាម និងទឹកនោមផ្អែមប្រាកដជាចាប់ផ្តើមយាយីសុខភាពអ្នកជាដើម។

ដូច្នេះសម្រាប់អ្នកដែលមានវ័យចាប់ពី ​៤០ឆ្នាំ ​ចូលអនុវត្តទៅតាមដំបូន្មានសំខាន់ខាងក្រោមនេះ ៖

# ២យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់

– ជាតិស្ករ

– សម្ពាធឈាម

#  ៦យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា

– ជាតិផ្អែម

– ជាតិប្រៃ

– សាច់ និងអាហារកែច្នៃ

– សាច់ក្រហមអាំង ដូចជាសាច់គោ

– អាហារផលិតពីទឹកដោះ

– អាហារផលិតពីអង្ករនិងម្សៅ

# ៤ ប្រភេទដែលបង្កើនការទទួលទាន

– សណ្ដែកបារាំង និងបន្លែបៃតង

– ផ្លែឈើ

– គ្រាប់ធញ្ញជាតិ

# ៣យ៉ាងដែលត្រូវបំភ្លេចចោល

– អាយុ

– អតីតកាល

– ទុក្ខសោក

# ៤ យ៉ាងដែលត្រូវតែមាន

– កល្យាណមិត្ត

– ក្រុមគ្រួសារដ៏កក់ក្ដៅ

– គំនិតជាវិជ្ជមាន ឬសុទិដ្ឋិនិយម

– ជម្រកដ៏សុខសាន្ត

# ៥ យ៉ាងដែលត្រូវរក្សាសុខភាព

– ទទួលទានឲ្យល្មមចៀសវាងឆ្អែត

– ញញឹម និងសើចឲ្យច្រើន

– ហាត់ប្រាណទៀងទាត់

– បញ្ចុះទម្ងន់

# ៧ យ៉ាងដែលត្រូវចៀសវាង

– រហូតដល់ឃ្លានទើបទទួលទាន

– រហូតដល់ស្រេកទើបផឹក

– រហូតដល់ងងុយទើបដេក

– រហូតដល់អស់កម្លាំងទើបសម្រាក

– រហូតដល់ឈឺទើបទៅពេទ្យ

– រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ

– រហូតដល់បាត់បង់បុណ្យ​ ទើបចេះរាប់អានមិត្ត និងកូនចៅ ៕

ប្រភព៖ Cambodia Medical Laboratory