សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រឿងដែលយើងគ្រប់គ្នាគួរតែយល់ដឹង ជាពិសេសគឺមេផ្ទះ! អាហារមួយចំនួនដែលយើងគួរ ឬមិនគួរដាក់ក្នុងទូរទឹកកក!!!

By Shield

December 07, 2019

ជាការប្រសើរណាស់ដែលយើងត្រូវប្រើទូរទឹកកកដើម្បីដាក់ចំណីអាហារឱ្យវាស្រស់ក្នុងរយៈពេលយូរតាមដែលអាចធ្វើទៅបាន។ ហើយវាពិតជាសំខាន់ណាស់សម្រាប់ការយល់ដឹងពីអាហារដែលយើងត្រូវដាក់ក្នុងទូរទឹកកក ពីព្រោះថាមិនមែនរាល់អាហារទាំងអស់គួរតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពទាបនោះទេ។ នេះហើយជាមូលហេតុដែលអាហារជាច្រើននៅក្នុងទូរទឹកកករបស់យើងទើបតែដាក់ចូលស្រាប់តែ វាត្រូវបានបាត់បង់នូវរសជាតិ និងមីក្រូវីតាមីនដែលមានប្រយោជន៍របស់វា។

ដើម្បីជួយដល់មេផ្ទះគ្រប់គ្នា គេហទំព័រ Kalib9 បានលើកយកប្រធានបទនេះមកបង្ហាញអ្នកទាំងអស់គ្នា ហើយបានរកឃើញថាការរក្សាទុកអាហារមួយចំនួនក្នុងសីតុណ្ហភាពត្រជាក់ធ្វើឱ្យរូបរាង និងរសជាតិរបស់អាហារកាន់កាន់តែយ៉ាប់យ៉ឺន។ នេះមិនត្រឹមតែសម្រាប់គ្រឿងផ្សំច្រើនមុខប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់អាហារជាច្រើនផ្សេងទៀតផងដែរ។

បន្លែ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកបន្លែអោយបានត្រឹមត្រូវ? បន្លែចូលចិត្តកន្លែងស្ងួតដែលមានចរន្តខ្យល់ល្អ ហើយវាធ្វើប្រតិបត្តិការបានល្អជាង ប្រសិនបើវាស្ថិតនៅឆ្ងាយពីពន្លឺ។ ប្រអប់ឈើគឺជាកន្លែងដ៏ល្អសម្រាប់ពួកវា។ ដំឡូងប៉េងប៉ោះ និងម្ទេសត្រូវរក្សាទុកដោយឡែកពីគ្នា ពីព្រោះវាផលិតយ៉ាងសកម្មនូវឧស្ម័នអេទីឡែនដែលបង្កើនល្បឿននៃការទុំ ពីផ្លែឈើ និងបន្លែដទៃទៀតនៅជុំវិញខ្លួន។ ចំពោះខ្ទឹមបារាំង និងខ្ទឹមសមានវិធីសាស្រ្តផ្សេងទៀតដែលត្រូវបានបង្ហាញ។ ដាក់ព្យួរវានៅក្នុងសីតុណ្ហភាពធម្មតា។

ផ្លែឈើ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកផ្លែឈើអោយបានត្រឹមត្រូវ? ទុកវានៅសីតុណ្ហភាពធម្មតា។ អ្នកអាចដាក់វាក្នុងប្រអប់ក្រដាស៖ ផ្លែឈើដែលមិនទាន់ទុំ វានឹងទុំហើយមានពណ៌ល្អ។ អ្វីដែលសំខាន់បំផុត គឺត្រូវប្រាកដថាមានចរន្តខ្យល់ល្អ។ ចេក, គីវី, អែបព្រីខត, ទទឹម, ស្វាយ, ភីច គួរតែរក្សាទុកដោយឡែកពីគ្នា។

គ្រឿងផ្អែម

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ទឹកឃ្មុំគួរតែត្រូវបានរក្សាទុកនៅក្នុងកែវដែលបិទជិតយ៉ាងតឹងរឹង ហើយដាក់វានៅកន្លែងដែលមានសីតុណ្ហភាពធម្មតា។ សូកូឡាគួរតែត្រូវបានរក្សាទុកនៅកន្លែង ងងឹត ត្រជាក់ល្មម ដើម្បីកុំឱ្យវារលាយ ឬជូរ។

ទឹកជ្រលក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ប្រសិនបើកញ្ចប់របស់វាមិនបាននិយាយអ្វីផ្សេងនោះទេ ចូររក្សាទុកទឹកជ្រលក់នៅក្នុងទូដាក់ចានទៅបានហើយ។

ផលិតផលម្សៅ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សទុកវាអោយបានត្រឹមត្រូវ? វត្ថុធ្វើនំគួរតែត្រូវរុំ ហើយរក្សាទុកនៅសីតុណ្ហភាពធម្មតា។ នំគួរតែត្រូវបានគ្របដោយក្រដាស  និងដាក់នៅកន្លែងត្រជាក់ល្មម។ ហើយនំប៉័ងគួរតែត្រូវបានរក្សាទុកនៅក្នុងទូរធ្វើពីកញ្ចក់ ឬដែកអ៊ីណុក។

ដំណាប់ ឬជ្រក់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? កុំទុកក្រឡបើកចំហក្នុងទូរទឹកកក។ ទុកតែក្រឡណាដែលអ្នកអាចបិទបាន។ គួរទុកវានៅក្នុងទូដាក់ចាន ដែលពុំមានពន្លឺច្រើន ហើយត្រជាក់ល្មម។

ផ្លែប៊ឺរី គ្រាប់ធញ្ញជាតិ ផ្លែឈើស្ងួត

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ប្រសិនបើអ្នកមានគម្រោងប្រើប្រាស់គ្រាប់ធញ្ញជាតិក្នុងរយៈពេលពីរ បីថ្ងៃ ឬច្រើនសប្តាហ៍ទៀត វាជាការប្រសើរក្នុងការទុកវានៅក្នុងធុងបិទជិតនៅខាងក្នុងទូដាក់ចាន។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់ទុកវារយៈពេលជាច្រើនខែសូមដាក់វានៅក្នុងទូរកក។ សីតុណ្ហាភាពល្អបំផុតសម្រាប់ផ្លែឈើស្ងួតគឺពី ៣២ អង្សារទៅ ៥០ អង្សារ ប៉ុន្តែពួកវាគួរតែត្រូវមានខ្យល់ចេញចូល និងពិនិត្យរកផ្សិតជាទៀងទាត់។ ហើយជាមួយនឹងផ្លែប៊ឺរី មានជំរើសពីរយ៉ាង គឺទាំងកន្លែងត្រជាក់ និងស្ងួត ប្រសិនបើអ្នកនឹងញ៉ាំវាឆាប់ៗ ហើយប្រសិនបើអ្នកចង់ទុកវាញ៉ាំក្នុងរយៈពេលយូរ សូមដាក់វាអោយកក។

តើ​មាន​អ្វី​ផ្សេង​ទៀត?

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សីតុណ្ហភាពនៅខាងក្នុងទូរទឹកកកមិនស្មើគ្នាគ្រប់ទីកន្លែងនោះទេ។ ឧទាហរណ៍តំបន់ក្តៅបំផុតនៅក្នុងទូរទឹកកកគឺធ្នើនៅលើទ្វារ។ ចំណីអាហារខ្លះត្រូវបានរក្សាទុកយ៉ាងល្អបំផុតនៅសីតុណ្ហភាពជាក់លាក់ ដូច្នេះប្រហែលជាអ្នកគួរតែមើលអនុសាសន៍ស្តីពីការរក្សាទុកអាហារនៅក្នុងតំបន់ផ្សេងៗគ្នា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើទូរទឹកកករបស់អ្នកក៏មានផ្ទុកទៅដោយអាហារដែលអាចទុកវានៅខាងក្រៅបានដែរឬទេ? ឬតើអ្នកមានគន្លឹះផ្សេងទៀតដែរ​ ឬទេ? ប្រាប់យើងទាំងអស់គ្នាពីគំនិតរបស់អ្នកនៅក្នុងប្រអប់មិតយោបល់ខាងក្រោម។ ប្រសិនបើអ្នកពេញចិត្តនូវអត្ថបទនេះ សូមជួយចែករំលែកអោយមិត្តរបស់អ្នកបានដឹងផង!

ប្រភព៖ Bright Side

ប្រែសម្រួល៖ Crusher