សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីទ្បា

អស្ចារ្យណាស់! វីរនារីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយមាសមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន

By Shield

December 08, 2019

វីរនារីតេក្វាន់ដូកម្ពុជាស៊នសៀវម៉ីបានឈ្នះមេដាយមាសមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន។

កីឡាករកម្ពុជាវ័យ ២៤ ឆ្នាំ រូបនេះបានយកឈ្នះកីឡាករហ្វីលីពីន Alora Kirstie Elaine ក្នុងវិញ្ញាសានារីតេក្វាន់ដូ ប្រភេទទម្ងន់ជាង ៧៣ គីឡូក្រាម។

នេះជាមេដាយមាសទី ៣ ដែលកម្ពុជារកបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកំពុងបន្តនៅប្រទេសហ្វីលីពីន។ មេដាយមាស ២ ដំបូងគេបានឈ្នះក្នុងវិញ្ញាសា គុនអានីស និងប៉េតង់។

រហូតមកដល់ពេលនេះប្រទេសកម្ពុជាបានឈ្នះមេដាយចំនួន ៣០ គឺមាសចំនួន ៣ ប្រាក់ ៦ និងសំរិទ្ធម្ភៃមួយក្នុងវិញ្ញាសា គុនអានីស, ប៉េតង់, តេក្វាន់ដូ និងប្រដាល់។

គួររំលឹកផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ ។

 

ប្រភព CNE ដោយ Geo