សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ម្តាយឪពុកគ្រប់រូបត្រូវតែដឹង! ខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ទារក ​មិននឹកស្មានសោះថា មានគ្រោះថ្នាក់ដល់សុខភាពបែបនេះ

By Shield

December 09, 2019

ក្បួនសុខភាពបុរាណ  ត្រូវបានគេដឹងថាមានភាពចាស់គម្រិលខ្លាំង ​ថែមទាំងអាចនាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សទូទៅ ​ជាពិសេសគឺស្ត្រី និងកុមារតែម្តងរាល់ពេលឆ្លងទន្លេ សម្រាលកូនរួច  ដោយមានស្ត្រី ​និងទារកមិនតិចទេ នៅស្រុកស្រែចម្ការដាច់ស្រយាលជួបប្រទះបញ្ហាសុខភាពមិនមានមន្ទិរពេទ្យ ​ឬមណ្ឌលសុខភាពគ្រប់គ្រាន់។

នៅក្នុងនោះ ការថែទាំសុខភាពបែបបុរាណ ​មិនត្រឹមតែអាចបណ្តាលឱ្យម្តាយកើតក្រឡាភ្លើង  និងទារកកើតជំងឺតេតាណូសពេលកាត់ទងផ្ចិតប៉ុណ្ណោះទេ ​តែតាមរយៈការរៀបរាប់របស់ Dr. Heang Rottana ក៏បានបង្ហាញពីបញ្ហាថ្មីមួយនៃទំនៀមបុរាណម្យ៉ាងធ្វើឱ្យប៉ះពាល់ដល់សុខភាពទារកមួយទៀតដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹកស្មានមិនដល់ដូចជា៖

« ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផង ដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម(ជាញឹកញាប់បំផុតធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។

ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រិតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។

ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។ ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!!!?????»។

Cr: Dr. Heang Rottana