សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនមែនមានតែខ្មែរទេ! មកមើលសភាពបន្សល់កាកសំណល់ដបទឹកសុទ្ធ ក្នុងការរត់ម៉ារ៉ាតុង ​ជុំវិញពិភពលោក ​បានដឹងថាយ៉ាងណា!

By Shield

December 10, 2019

ការរត់​ប្រណាំង​កីឡាម៉ារ៉ាតុង គឺជា​ប្រភេទ​កីឡា​មហាជន​មួយ ដែល​កំពុង​ទាក់ទាញអ្នកចូលរួមយ៉ាងកុះករជុំវិញពិភពលោក ដោយសារតែ​កីឡា​នេះ​វា​ផ្ដល់​ប្រយោជន៍​ផ្នែក​អប់រំ​សុខភាព​រាងកាយ ជា​លក្ខណៈ​ទូលំ​ទូលាយ ក៏​ដូចជា​សម្រាប់​វិស័យ​ទេសចរណ៍ និង​ការ​កសាង​មិត្តភាព​ផងដែរ។

ជាក់ស្តែងនៅក្នុងប្រទេសម្ពុជាយើង ​ក៏មានកម្មវិធីប្រកួតកីឡាម៉ារ៉ាតុងនេះដូចគ្នា​ ថែមទាំងមានអ្នកចូលរួមកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ​តែនៅក្នុងនោះថ្មីៗនេះក៏មានការរិះគន់មិនស្ទើរដែរថា ​អ្នករត់ម៉ារ៉ាតុងកម្ពុជាបានពង្រាយដបទឹកសុទ្ធតាមផ្លូវមើលទៅពិតជាឥតសណ្តាប់ធ្នាប់ ​ថែមទាំងប៉ះពាល់បរិស្ថានទៀត។

តែជាការពិតណាស់ប្រទេសណាក៏ដូចប្រទេសណាដែរ រាល់ការរត់ម៉ារាតុងតែងតែមានការចោលដបទឹកតាមដងផ្លូវជានិច្ច ព្រោះភារកិច្ចក្នុងការប្រមូលសំរាមជាតួនាទីរបស់អ្នករៀបចំកម្មវិធី អត្តពលិកត្រូវផ្តោតទៅលើការប្រកួត និងរក្សាថាមពលដើម្បីឈានដល់គោលដៅមិនតម្រូវអោយកាន់ទឹកសុទ្ធហើយរត់ទៅរកធុងសម្រាមឡើយ។

តែអ្វីដែលត្រូវគិតនោះថា តើពេលបញ្ចប់ការប្រកួតហើយនោះអ្នកចាត់ចែងកម្មវិធីមានបានវេចខ្ចប់សំរាមត្រឹមត្រូវដែរឬទេ?

តោះ! ​ចូលរួមខមមិន ​ផ្តល់យោបល់ទាំងអស់គ្នា ៖