សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កុំឱ្យត្រីស្អុយ ១ ស្អុយ ១កន្ត្រក! ​មកទស្សនារូបភាពប៉ូលីសៗគំរូ ដែលសម្តែងអំពើល្អយ៉ាងប្រពៃដល់សង្គមម្តងមើល៍

By Shield

December 10, 2019

សព្វថ្ងៃនេះមានប្រជាជនមិនតិចអ្នកទេ ​ដែលសម្តែងនូវក្តីមិនពេញចិត្តចំពោះប៉ូលីសមួយចំនួនតូច ​រហូតរាលដាលដល់ប៉ូលីសល្អៗជាច្រើននៅក្នុងសង្គមខ្មែរយើង។

ជាក់ស្តែងដូចពាក្យចាស់ថា ​ត្រីមួយស្អុយ ស្អុយមួយកន្ត្រក  តែយ៉ាងណាអ្នកត្រូវតែចេះរិះគន់ពិចារណាបែងចែកមនុស្សល្អ ​និងមនុស្សអាក្រក់ឱ្យច្បាស់ កុំឱ្យប៉ះពាល់ដល់ប៉ូលីសគេល្អៗអី ​ព្រោះមានប៉ូលីសជាច្រើនសុទ្ធតែល្អៗ ​ជួយបម្រើ និងជួយសង្គមដោយស្មោះ។

នៅក្នុងនោះរូបភាពប៉ូលីសគំរូជាច្រើនសុទ្ធតែជាអំពើល្អចេញពីចិត្ត  និងមើលទៅសែនរំភើប និងក្តុកក្តួលជាខ្លាំង  មើលទៅក៏ដឹងថាជាប៉ូលីសល្អពិតៗដែរ។

តោះ! មកតាមដានរូបភាពប៉ូលីសគំរូដែលលោកអ្នកប្រហែលជាមិនដែលបានដឹង និងបានឃើញដូចខាងក្រោម ៖