សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខ្លាំងមែនក្មេងស្ទាវ! ជិះម៉ូតូ​ដេញគប់គ្នាប្រសេចប្រសាចពេញផ្លូវ​ គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ ចេញចរិកជេីងកាង ​នៅជិតសាលាចាក់អង្រែ​

By Shield

December 13, 2019

ភ្នំពេញ​ ៖ សព្វថ្ងៃនេះការធ្វេីដំណេីរគឺជាមធ្យោបាយសំខាន់មួយសម្រាប់បងប្អូនប្រជាពលរដ្ឋមែនទែនដោយពួកគាត់ខ្លះប្រកបរបររកសុីហេីយត្រូវទៅនេះទៅនោះជាដេីម​ ។

ក៏ប៉ុន្តែស្រាប់តែនៅរសៀលថ្ងៃទី​ ១៣​ ខែ​ ធ្នូនេះ​ នៅម្ដុំចាក់អង្រែលេីមានករណីដែលក្មេងស្ទាវមួយក្រុមដៃពេញដោយដុំថ្មគប់គ្នាពេញផ្លូវ​ នេះបេីតាមម្ចាស់គណនីហ្វេសបុក​ ម្នាក់មានឈ្មោះថា​ បង​ ម៉េង​ សារព័ត៌មាន​ បានបង្ហោះថា ៖ ​ «ជិះម៉ូតូ​ដេញគប់គ្នាប្រសេចប្រសាចពេញផ្លូវ​ គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ ចេញចរិកជេីងកាង ​នៅជិតសាលាចាក់អង្រែ​ ក្មេងស្ទាវ​ៗ​ និងក្មេងសិស្សសាលា មើលមុខគ្នាបន្តិចមិនបាន​ទេ​ ដឹងតែបង្ហាញ​រិទ្ធដាក់គ្នា​ហេីយ ឌឺដងគ្នាទេីបកេីតចេញជាទំនាស់ ជិះដេញគ្នា​ពេញផ្លូវ​ គ្រាន់តែ​ខឹងរឿងងាកមេីលមុខឌឺដងគ្នា​ ចេញចរិកជេីងកាងទ្រាំមិនបាន​ ទាញដុំថ្ម​ ដុំឥដ្ឋ​ គប់គ្នា​ទៅវិញទៅមកប្រសាចដូចក្នុងរឿង​ បង្ក​អ​ស្ថេ​រ​ភាព អសន្តិសុខ​សង្គម​យ៉ាងខ្លាំង​ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ចាក់អង្រែ​ ផ្លូវជាតិលេខ២​ មានការភ្ញាក់ផ្អើលទាំងថ្ងៃ » ។

ហេតុដូចនេះហេីយបេីបងប្អូនធ្វេីដំណេីរទៅទីណាក្ដីសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងហេតុការណ៍ដូចខាងលេីអាចកេីតគ្រោះថ្នាក់បានជាយថាហេតុ​ ៕