រត់កង់ ៣ មែនពិត ​តែមានទឹកចិត្តគួរឱ្យសរសើរ! សុខចិត្តដឹកអ៊ុំប្រុស ដែលពិការជើងដោយមិនយកប្រាក់

ពាក្យចាស់ថាក្រក៏ក្រចុះឱ្យតែមានចិត្ត ​សំដៅថាមិនថាអ្នកមាន ​ឬអ្នកក្រទេ  ការមានចិត្តជួយធុរៈគ្នាក្នុងសង្គមជារឿងមួយដ៏ល្អខ្លាំង​ណាស់ ​មិនថាអ្នកក្រគ្មានប្រាក់អ្នកក៏អាចមានទឹកចិត្ត ​ឬអាចជួយអ្នកដែលលំបាកទៅតាមលទ្ធភាពដែលខ្លួនមាន។

ជាក់ស្តែងថ្មីៗនេះ ​អ្នករត់កង់បី ​PassApp  មួយរូបបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរជាខ្លាំង ​ព្រោះទោះជាខ្លួនមិនសូវមានលុយកាក់ ​តែមានទឹកចិត្តជួយដឹកអ៊ុំប្រុសពិកាមួយរូបទៅផ្ទះដោយមិនយកប្រាក់ទៀតផង។

តាមរយៈគណនី​ហ្វេសប៊ុក​ឈ្មោះ​ MäSä RøLex​ បានសរសេររៀបរាប់ថា៖​ «ថ្ងៃមិញមានបងស្រីម្នាក់គាត់បាន Booking Passapp ខ្ញុំ​ អោយជូនលោកអ៊ុំម្នាក់នេះពីសន្ធោមុខទៅផ្ទះគាត់នៅម្ដុំព្រៃស ហើយបងស្រីដែលគាត់​ Booking គាត់បានទុកលុយនៅអ៊ុំប្រុសទុកអោយខ្ញុំ​ ប៉ុន្ដែដោយសារខ្ញុំឃើញគាត់គួរឲ្យអាណិត​ ខ្ញុំ​ក៏អោយគាត់ទុកលុយនោះចុះ ខ្ញុំដឹកគាត់ទៅដោយមិនគិតថ្លៃទេ ថ្ងៃមិញខ្ញុំក៏ចង់ជូនលុយទៅគាត់ខ្លះដែរ ក៏ប៉ុន្តែដោយសាខ្ញុំទេីបតែរត់មិនមានភ្ញៀវ​ ទេីបខ្ញុំមានតែទឹកចិត្តជូនអ៊ុំតែប៉ុណ្ណោះ។ បេីសិនជាបងប្អូនណាដែលចង់ជួយគាត់អាចទំនាក់ទំនងរូបខ្ញុំបាទ»។

នេះពិតជាទឹកចិត្តគួរឱ្យសរសើរខ្លាំង ​ទាំងបងស្រីមួយរូបដែលជួយចេញថ្លៃ ​PassApp  និងទាំងប្អុនប្រុសដែលរត់  PassApp  មិនយកប្រាក់។ ​សង្គមពិតជាត្រូវការមនុស្សល្អបែបនេះណាស់ ​ដើម្បីជាតិ ​និងសង្គមខ្មែរ៕

Sadfsafewa 10

Sadfsafew 5

Safdsafwa

Adfsafawe

Safdsafewa 5