សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ប្លែកមែនមិនដែលឃើញសោះ! ​ជន្លេនសមុទ្រយក្ស ​ឬត្រីលិង្គ ​ស្រាប់តែអណ្តែតពេញឆ្នេរខ្សាច់ភាគខាងជើងរដ្ឋកាលីហ្វរញ៉ា

By Shield

December 13, 2019

បរទេស៖ ថ្មីៗនេះ ​មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយមានកើតឡើង ​ក្នុងតំបន់ឆ្នេរភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ដោយពពួកជន្លេនយក្ស (Innkeeper worms ) ​ឬ អ្នកស្រុកហៅថា ​ត្រីលិង្គ (penis fish) ដោយសារតែរូបរាងរបស់វា ​បានអណ្តែងទើរលើច្រាំងជាច្រើនពោរពេញ។

សត្វជន្លេនទាំងនេះ ត្រូវបានឱ្យដឹងថា  វាបានទើលើច្រាំង ដោយសារតែប៉ុន្មានថ្ងៃនេះ មានខ្យល់បោកបក់ខ្លាំង និងបង្កជារលកធំៗ បានរុញច្រានសត្វទាំងនេះ នៅទើលើឆ្នេរខ្សាច់ពេញតែម្តង។ ដោយការពិតទៅពពួកជន្លេនយក្ស ទាំងនេះតែងតែបង្ហាញខ្លួនទៅតាមរដូវរបស់វាប៉ុណ្ណោះ ហើយ ជន្លេនសមុទ្រមួយនេះ ​ត្រូវបានគេដឹងថាជាអាហារដ៏ពេញនិយម និងឆ្ងាញ់ពិសារមួយផងដែរ ក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេហៅជាភាសាកូរ៉េថា ហ្គែបាល់ (Gaebul)។

គួរឱ្យដឹងផងដែរថា សត្វជន្លេនយក្សមួយនេះ ​ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា វាជាសត្វដែលមានវត្តមានលើផែនដីនេះជាង ៣០០លានឆ្នាំមកហើយ ដោយមួយក្បាលអាចមានអាយុរហូតដល់ ២៥ឆ្នាំឯណោះ ហើយ ពួកវារស់នៅក្នុងសមុទ្រដែលមានទឹកត្រជាក់ ហើយស៊ីបាក់តេរី និងពពួកប្លង់តុងជាអាហារ៕