សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពូ​កង់បីឥណ្ឌាឥឡូវអត់បានទេបងប្អូនលេងចង់ធ្វើស៊ីទូរស័ព្ទ ​iphone  11  ភ្ញៀវ ទៅណាមកណាប្រយ័ត្នរបស់ទ្រព្យសម្បត្តិខ្លួន​ផង កុំឱ្យជួបករណីនេះ!

By Shield

December 14, 2019

ភ្នំពេញ​៖  សព្វថ្ងៃការចរាចរណ៍របស់កង់បីឥណ្ឌាកំពុងតែកេីនឡេីងពាសពេញក្រុងដោយសារតែបងប្អូនគាត់និយមធ្វេីដំណេីរដោយសារតែអស់សេវាធូរ​ ហេីយមានសុវត្ថិភាព​ ។

ក៏ប៉ុន្តែអ្នករត់កង់បីឥណ្ឌាខ្លះគឺចង់ធ្វេីសុីអ្នកដំណេីរដូចករណីនេះ​ ដែលម្ចាស់គណនីហ្វេសបុកមួយមានឈ្មោះថា Kot បានបង្ហោះថា​ ៖​ «ពូ passapp ចង់ធ្វើសុីទូរស័ព្ទ iPhone11គេ ចៃដន្យអីគាត់អត់ចេះបិទយកមកអោយខ្ញុំជួយបិទហើយប្រាប់ថាទូរស័ព្ទកូនគាត់ហើយចៃដន្យអីទៀតខ្ញុំក៏ឃើញសារលើអេក្រង់ក៏screenshotទុករួចក៏ទាក់ទងទៅម្ចាស់ទូរស័ព្ទដែលជាជនជាតិកូរ៉េរៀបផែនការធ្វើសុីពូpassappវិញ🤣🤣

ពេលម្ចាស់គេមកដល់ខ្ញុំក៏កុហកគាត់ថាគេមើលតាម GPS មកឃើញទោះពូឯងបិទទូរស័ព្ទម៉េចក៏គេរកឃើញដែរពូឯងតែអត់អោយគេវិញប្រយ័ត្នគេហៅប៉ូលិសមកចាប់ គាត់ភ័យគាត់ក៏ថាគាត់មិនដឹងទេទូរស័ព្ទកូនគាត់អ្នករើសបាន 🌚ពូអើយចាស់ហើយពិការទៀតមិនព្រមធ្វើអំពើល្អសុច្ចរិកខ្លះទេនៅចង់បានរបស់គេមិនខ្លាចបាបទេ??! គ្នានោះគ្រាន់បានទូរស័ព្ទវិញអរចង់ហោះ ខ្ញុំនេះអរជំនួសគេដែរទោះហត់ជិះទៅជិះមកតិចតែសប្បាយចិត្តដែលបានធ្វើរឿងល្អ️ » ។

ដោយហេតុថាករណីនេះសំណាងដែលនារីម្នាក់នេះគាត់មានចិត្តសប្បុរសដែលជួយយកឲ្យទៅម្ចាស់ដេីមវិញ​ ។ ដូច្នេះហេីយបងប្អូនទៅទីណាក្ដីសូមមេត្តាមេីលរបស់របរផ្ទាល់ខ្លួនមុននឹងចាកចេញពីកន្លែងនោះ ៕