សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

រំភើបណាស់! ក្មេងស្រីដែលធ្លាប់ត្រូវក្រុមតារាចម្រៀងស្រីកូរ៉េល្បី ​Girls’ Generation ជួយសង្គ្រោះកាលពី ៨ឆ្នាំមុន បានជួបគ្នាម្តងទៀតនៅកម្ពុជា

By Shield

December 15, 2019

ភ្នំពេញ ៖ កាលពី ៨ឆ្នាំ គ្រប់គ្នាប្រាកដជាបានដឹងមកហើយថា ​កុមារីកម្ពុជាមួយរូបដែលមានជំងឺប្រហោងបេះដូង ​តែគ្រួសារក្រីក្រគ្មានលុយព្យាបាល ទទួលបានសំណាងល្អទទួលបានជំនួយ ជួយសង្គ្រោះពីក្រុមចម្រៀងស្រីកូរ៉េដ៏ល្បី Girls’ Generation ដោយមានឱកាសព្យាបាលខ្លួនបន្តអាយុជីវិតរហូតដល់សព្វថ្ងៃ។

ដោយពេលនោះ ក្រុមចម្រៀងស្រី Girls’ Generation បានចេញមុខចំណាយលើថ្លៃព្យាបាលទាំងអស់ ទាំងសំបុត្រយន្តហោះម្តាយក្មេងស្រិ និងក្មេងស្រីមកកាន់ប្រទេសកូរ៉េ ​ថែមទាំងមកសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់  ជាពិសេសថែមទាំអបានឡើងទៅប៉ុស្តិទូរតស្សន៍កូរ៉េល្បីផងដែរ។

តែកាន់តែភ្ញាក់ផ្អើល ៨ឆ្នាំទៅហើយ  សមាជិកស្រីក្រុម Girls’ Generation គឺ Hyoyeon  បានមកធ្វើការសម្ដែងនៅក្នុងកម្មវិធិ ​Anniversary ក្នុងក្លឹបកម្សាន្តមួយក្នុងប្រទេសកម្ពុជា ថែមទាំងបានជួបជាមួយក្មេងស្រីដែលខ្លួនធ្លាប់ជួយសង្គ្រោះកាលពីមុន ពេលធមរូបរាងក្លាយជាក្រមុំតូចគួរឱ្យស្រលាញ់ទៀតផង។

បើយោងតាមរូបភាពបានបង្ហាញថា  Hyoyeon ពិតជាមានការរំភើបមែនទែន ស្ទើរតែស្រក់ទឹកភ្នែក  ​ដែលបានជួបក្មេងស្រីដែលខ្លួនធ្លាប់បានជួយសង្គ្រោះលើទឹកដីកំណើតនាងបែបនេះ  ៕

ប្រភព ៖ SNSD Cambodia Fan Union – SCFU