សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ល្បីរកឃើញភេ១គូហែលនៅបរិវេណអង្គរធំ ​ពេលនេះអាជ្ញាធរចេញមុខបកស្រាយហើយ

By Shield

December 16, 2019

ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំង  ក្រោយពីរូបភាព និងវីដេអូសត្វភេមួយគូ ហែលនៅក្នុងកស្សិណទឹកអង្គរធំ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ​មិននឹកស្មានថាសត្វកម្រមួយនេះតាំងលំនៅក្នុងទឹកដីអង្គរយើងឡើយ។

តែស្រាប់តែពេលនេះ ​ក្រុមអាជ្ញាធរ ​បានចេញមកបកស្រាយយ៉ាងលម្អិតថា ​សត្វមួយគូនេះមិនមែនជាសត្វធម្មជាតិ ដែលរស់នៅទីនេះទេ ​តែរដ្ឋបាលព្រៃឈើ ​និងអាជ្ញាធរយកមកផ្សាំង និងព្រលែងនៅទីនេះប៉ុណ្ណោះ។

តាមរយៈគណនីហ្វេសប៊ុកផេក អ្នកថែអង្គរ – Angkor Guardians បកស្រាយយ៉ាងសម្អិតថា៖

« ស្រាយចម្ងល់រឿងសត្វភេ​ ចំនួន០២​ ដែលគេប្រទះឃេីញនៅបរិវេណអង្គរធំ​ (មានរូបភាពខាងក្រោម)​ ៖

កន្លងមកអាជ្ញាធរជាតិអប្សរា បានសហការជាមួយ​ Wildlife Alliance និងរដ្ឋបាលព្រៃឈើ​ បាននាំយកសត្វព្រៃមួយចំនួនមកផ្សាំ​ង ហេីយដោះលែងនៅក្នុងតំបន់អង្គរជាបន្តបន្ទាប់​។

មកដល់បច្ចុប្បន្ន​ មានសត្វទោចម្កុជ​ ១០ក្បាល ឈ្លូស​ ០៤ក្បាល សំពោច​ ០៤ក្បា​ល​ ស្វាព្រា​ម​ ​១២ក្បា​ល​ និងសត្វមួយចំនួនទៀតត្រូវបានដោះលែង។

ដោយឡែក​ សត្វភេប្រភេទ​ Smooth-Coated Otter ចំនួ​ន​ ០៥​ ក្បាល​ (ឈ្មោល០១​ ញី០៤)​ ដែលទេីបប្រទះឃេីញ០២ក្បាល​ ត្រូវបានដឹកពីភ្នំតាម៉ៅ​ មកផ្សាំង​នៅក្នុងទ្រុងបរិវេណអង្គរធំ​ តាំងពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៩​ មកម្លេះ​។ ទេីបតែកាលពីពេលថ្មីៗនេះ​ នៅចុងខែវិច្ឆិកា​ ទេីបត្រូវបានដោះលែងក្នុងព្រៃអង្គរធំដែលជាកន្លែងសុវត្ថិភាព​ !

#សូមស្រលាញ់អង្គរ​ ស្រលាញ់ព្រៃឈើ​ ស្រលាញ់សត្វព្រៃ​ ដូចស្រលាញ់ជីវិតខ្លួនយើងផងដែរ! 🐅 🐒 🦁 💞🙏💞 » ។