សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខ្លាំងមែនរំដួលលិចទឹក! ​ត្រឹមស្មៅកន្ទុយឆ្កែតាមវាលស្រែ អាចច្នៃបានជាម៉ូតរ៉ូបឡើងឡូយកប់

By Shield

December 16, 2019

អ្នកណាដែលថាមិនស្គាល់រំដួលលិចទឹកនោះ ​ដោយរំដួលលិចទឹកគឺជាអ្នកជំនាញផុតមុខដ៏ស្ទាត់ជំនាញម្នាក់ ​ថែមទាំងជាអ្នកដែលពូកែច្នៃម៉ូតសំលៀកបំពាក់ប្លែកៗស្រស់ស្អាត ​ពីរបស់ដែលគ្រប់គ្នាយល់ថាគ្មានតម្លៃ  និងរបស់របរផ្សេងៗដែលតំណាងឱ្យអត្តសញ្ញាណខ្មែរជាដើម។

ថ្មីៗនេះ  រំដួលលិចទឹក ​ក៏បានបញ្ចេញស្តាយ៍ម៉ូតរ៉ូបថ្មីម្តងទៀតហើយ ​ម្តងនេះ ​រំដួលលិចទឹក  បានយកផ្កាស្មៅដែលគ្រប់គ្នាមិនសូវជាខ្វល់ និងយល់ថាមិនស្អាតនោះ មកច្នៃជារ៉ូបឡើងឡូយកប់តែម្តង ​ស្ទើរមិនជឿថា ធ្វើចេញពីផ្កាស្មៅនោះឡើយ។

តាមរយៈគណណីហ្វេសប៊ុករំដួលលិចទឹក រំដួលលិចទឹក Romdoul Lich Tek បានបង្ហោះរូបនេះ ​ថែមទាំងរៀបរាប់ថា៖ « ត្រឹមតែជាស្មៅដែលដុះតាមចិញ្ចើមថ្នល់ វាលស្រែនិងឈ្មោះថាស្មៅកន្ទុយ ឆ្កែ ឈ្មោះដូចមិនសូវពិរោះប៉ុន្តែសម្រស់វិញគឺមិនណយទេ 😂😂 ហើយក៏មានប្រយោជន៍ដែរ ធម្មជាតិនិងបរិស្ថានគឺនៅជាមួយយើងរាល់ថ្ងៃចឹងហើយគួរយើងកុំមើលរំលង រក្សារ ការពារ សូមកុំបំផ្លាញ 🙏🥰 ដោយក្តីគោរពអំពីខ្ញុំ 🙏🇰🇭 អរគុណក្រុមការងារ ដែលបានជួយ »។

តោះ ចង់ដឹងថាម៉ូតនេះមានភាពស្អាតទាក់ទាញយ៉ាងណាមកតាមដានទស្សនាទាំងអស់គ្នា ៖