ចិន៖ ថ្មីៗនេះអ្នកសារព័ត៌មានស្រីមួយរូបធ្វើការផ្នែកសរសេរព័ត៌មានកីឡា ក្នុងក្រុមហ៊ុនសារព័ត៌មានមួយដែលមិនត្រូវគេបញ្ចេញឈ្មោះ បានសាងកំហុសនៅក្នុងការសរសេរអត្ថបទរបស់ខ្លួន រហូតធ្វើឱ្យអ្នកអានមានកំហឹង នាំគ្នាខមមិនថាឱ្យនាងលាន់ពេញបណ្តាញទំនាក់ទំនងសង្គម។
អ្នកសារព័ត៌មានស្រីមួយរូបដែលត្រូវគេព្រួតជេរនេះ ត្រូវបានគេដឹងថាមានឈ្មោះ Xing Chengbo ជាអ្នកសរសេរព័ត៌មានផ្នែកកីឡា ហើយក្នុងថ្ងៃកើតហេតុ នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ នាងបានសរសេរឈ្មោះរបស់កីឡាករបាល់ទាត់ជម្រើសជាតិ១៥នាក់នាក់ខុស ក្នុងចំណោមកីឡារករ២៣នាក់ ដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ EAFF E-1។
ហើយក្រោយអត្ថបទចេញផ្សាយ មហាជនជាច្រើនបានចូលទៅជេរនាងនៅលើបណ្ដាញសង្គម Weibo របស់ចិន និងថែមទាំងបានសរសេរសារចម្អកឡកឡឺយមើលងាយជាច្រើនដែលស្ទើរតែមិនអាចទ្រាំស្តាប់បានទៀតផង។
តែកាន់តែហួសចិត្ត និងអស់សំណើចនោះ អ្នកខមមិនឌឺដងមើលងាយតែស្ករតាមគ្នា ក្រោយពីបានស្គាល់រូបពិតរបស់ម្ចាស់អត្ថបទនេះ បែរជានាំគ្នាបាត់មាត់ស្ងាត់ជ្រៀបទៅវិញ ដោយសារតែអ្នកសារព័ត៌មានស្រីមួយរូបនេះមានសម្រស់ស្រស់ស្អាតខ្លាំង ថែមទាំងមានភាពស៊ិចស៊ីទៀតផងនៅខាងក្រៅ៕
ចឹងបានថាកុំតែតែស្ករៗតាមគ្នាឱ្យសោះ !