សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទើសនោះទើស! ​ទើសតាំងសម័យរៀនឆ្នាំ ២០១០ ​ទើសខ្លាំងពេករៀនចប់ដណ្តឹងធ្វើជាប្រពន្ធឱ្យមកទើសនៅផ្ទះ ​ឥឡូវកូនមួយបាត់!

By Shield

December 21, 2019

ស្នេហាកើតមកពីនិស្ស័យ ​តែក៏មិនមែននិស្ស័យដំបូងអាចថាជាមនុស្សស្គាល់គ្នា ​ចូលចិត្តគ្នា ឬរាប់អានគ្នាដែរ ​ដោយស្នេហាមួយចំនួនខ្លះកើតឡើងដំបូង ព្រោះតែមិនចូលចិត្តគ្នា  ឬស្អប់គ្នាជាដើម។

តែទោះជាយ៉ាងណាពាក្យចាស់ពោលថា ​បើជាគូទៅណាគង់តែបានជួបគ្នាទេ ​មិនថាធ្លាប់ជាមនុស្សខឹង ​ស្អប់ ​មិនចូលចិត្តគ្នា ​តែពេលនិស្ស័យស្នេហ៍មកដល់គង់នឹងស្រលាញ់គ្នាឯង។

ជាក់ស្តែងថ្មីៗនេះប្រវត្តិស្នេហាគូស្នេហ៍ប្តីប្រពន្ធមួយគូ  ពេលជួបគ្នា ស្គាល់គ្នាដំបូង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងមិត្តៗអស់សំណើចជាខ្លាំង ​ថែមទាំងកោតសរសើរផងដែរថា ​នេះពិតជានិស្ស័យស្នេហ៍ពិតៗដែលកើតឡើងដោយសារតែខាងស្រីជាមនុស្សពូកែទើសពេក។

តាមរយៈគណនីហ្វេសប៊ុក Khun Rickii បានរៀបរាប់ប្រវត្តិស្នេហាដំបូងថា៖

« ចូលរៀនដំបូងទើសឯងនោះទើស ! (2010)

ឯងដេកក្នុងថ្នាក់ក៏ទើស

លេងហ្កេមមើលរឿងក្នុងថ្នាក់ក៏ទើស

បោកគ្រូអោយនិយាយអ៊ួតតស៉ីម៉ោងក៏ទើស

មកយឺតយកឡេសមួយពាន់លានឡេសមកប្រាប់គ្រូក៏ទើសឯងដែរ

ដល់អត់ឃើញឯងខំរៀនតែគ្រូស្រលាញ់ ហើយប្រលងចេញមុនគេ ពិន្ទុខ្ពស់ជាងគេទើសទៀត!!!

សំខាន់ចុងក្រោយ តាមមកទើសដល់ផ្ទះទៀត ឥឡូវកូនមួយបាត់ ហឹម😑😅😘 ​»។

នេះពិតជានិស្ស័យស្នេហ៍ពិតៗប្រាកដមែន ​!