ការសិក្សាបានបង្ហាញថាការធ្លាក់ទឹកចិត្តនិងការថប់អារម្មណ៍ចំពោះស្ត្រីមានផ្ទៃពោះអាចបង្កើនឱកាសនៃការកើតមិនគ្រប់ខែនិងទម្ងន់ទារកទាប។ ប៉ុន្តែមានរឿងខ្លះដែលអាចជួយដល់អនាគតកូនរបស់អ្នកបាន។ នៅក្នុងអត្ថបទនេះអ្នកនឹងរៀនអំពីឥរិយាបទនិងសកម្មភាពមួយចំនួនដែលអាចជួយអ្នកបានច្រើនក្នុងអំឡុងពេលអ្នកមានផ្ទៃពោះ។
គេហទំព័រ៖ kalib9 សូមជូនពរអ្នកម្តាយនិងទារកនាពេលអនាគតអោយមានសុខភាពល្អ និងមានការចែករំលែកជាមួយអ្នកនូវរឿងចំនួន ៩ ដែលអ្នកត្រូវយល់ដឹង។
១… ការវាយដំ នឹងការស្រែកខ្លាំងៗ
តើអ្នកគួរធ្វើអ្វី:
១… សម្រាកអោយបានច្រើន
២… គេងឱ្យបានគ្រប់គ្រាន់
៣… សមាធិ
៤… ពិគ្រោះជាមួយវេជ្ជបណ្ឌិតអោយបានទៀងទាត់
២… ញាំស្ករច្រើនពេក
តើអ្នកគួរធ្វើអ្វី: ១… បរិភោគផ្លែឈើឱ្យបានច្រើនជំនួសឱ្យបង្អែម
២… កាត់បន្ថយការទទួលទានសូដា
៣ ការប្រែប្រួលអារម្មណ៍
តើអ្នកគួរធ្វើអ្វី: ១… ដើរហើរស្រូបយកខ្យល់បរិសុទ្ធអោយបានច្រើន
២… ទៅមើលកុនជាមួយមិត្តភក្តិ
៤ ការដែរត្រាំទឹកក្តៅឬសូណា
តើអ្នកគួរធ្វើអ្វី:
១… កុំធ្វើឱ្យខ្លួនអ្នកក្តៅ និងងូតទឹកមិនអោយលើសពី ១០ នាទី
២… ងូតទឹកដែលមានសិតុណ្ហភាពដូចគ្នាទៅនឹងសីតុណ្ហភាពរាងកាយរបស់អ្នក
៣… ក្នុងករណីណាក៏ដោយសូមពិគ្រោះជាមួយវេជ្ជបណ្ឌិត។ប្រសិនបើគ្រូពេទ្យនិយាយថាមិនអីទេសសម្រាប់ការងូតទឹកក្តៅ ប៉ុន្តែអ្នកត្រូវតែកំណត់ពេលវេលាដែលអ្នកងូត នឹងពេលចូលសូណា។
៥ យំសោក
តើអ្នកគួរធ្វើអ្វី: ១… មិនត្រូវមានការយំសោកនៅអំឡុងពេល២សប្តាហ៍ចុងក្រោយ
២… មានការគាំទ្រពីស្វាមី នឹងនិយាយជាមួយម្តាយរឺ ស្ត្រីមានផ្ទៃពោះផ្សេងទៀត
៦ ជំងឺវិកលចរិក
តើអ្នកគួរធ្វើអ្វី:
១… ប្រសិនបើមាននរណាម្នាក់បង្ហាញសញ្ញាទាំងនេះសូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតនិងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រភ្លាមៗ
៧ ការគេងមិនលក់ រឺគេងមិនស្កប់ស្កល់
តើអ្នកគួរធ្វើអ្វី:
១… រៀបចំកាលវិភាគគេងរបស់អ្នក
២… ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ
៣… ផឹកទឹកឱ្យបានច្រើនក្នុងពេលថ្ងៃ
៤… ប្រសិនបើអ្នកមិនអាចគេងលក់កុំបង្ខំខ្លួនអ្នក ព្យាយាមអានសៀវភៅប៉ុន្តែកុំចំណាយពេលអានយូរពេក
៥… ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីទីតាំងណាដែលល្អបំផុតសម្រាប់អ្នកក្នុងការគេង
៨ បញ្ចេញសកម្មភាពតិច
តើអ្នកគួរធ្វើអ្វី:
១… កុំគេងច្រើនពេក គួរបញ្ចេញសកម្មភាពអោយបានច្រើន
២… គ្រូពេទ្យណែនាំឱ្យធ្វើលំហាត់ប្រាណប្រមាណ ៣០ នាទីក្នុងមួយថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះដែលធ្វើអោយមានសុខភាពល្អ ទាំងម្តាយ នឹងទារក។
៣… កុំភ្លេចអំពីការដើរបានច្រើន។ វានឹងធ្វើឱ្យអ្នកមានរាងស្អាតហើយខួរក្បាលរបស់អ្នកនឹងទទួលបានអុកស៊ីសែនមួយចំនួនដែលមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្ត
៩ ការទទួលទានជាតិកាហ្វេអ៊ីនបន្ថែម
តើអ្នកគួរធ្វើអ្វី:
១… ចំពោះការផឹកការហ្វេក្នុងអំឡុងពេលមានផ្ទៃពោះ វាមិនមានការប៉ះពាល់អ្វីដល់ទារកទេ ប្រសិនបើយើងចេះកំណត់នៃការផឹក ហើយផឹកមិនអោយលើសពី ៣០០មីលីក្រាមក្នុងមួយថ្ងៃ។
តើមានអ្វីទៀតដែលល្អប្រសើរជាងនេះដើម្បីចៀសវាងពេលមានផ្ទៃពោះ? តើអ្វីទៅជាវិធីល្អបំផុតនិងមានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់និងគេចផុតពីការផ្លាស់ប្តូរអារម្មណ៍របស់អ្នក? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយពួកយើងនៅក្នុងមតិយោបលខាងក្រោម!
ប្រែសម្រួលដោយ៖ Sokheng
ប្រភពដើម ៖ Bright side