សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរខ្លាំង! លោក ខេម បានចែករំលែកក្ដីស្រលាញ់ នាពេលដំណាច់ឆ្នាំនេះជាមួយលោកតាដែលប្រកបរបរធាក់សុីក្លូ

By Shield

December 26, 2019

កាលពីថ្ងៃទី​ ២៥​ ខែ​ ធ្នូ​ នេះមនុស្សគ្រប់គ្នាកំពុងតែសម្រាកកំសាន្ត​ អ្នកខ្លះក៏ដេីរលំហែកាយ​ អ្នកខ្លះក៏ជូនកាដូរគ្នាទៅវិញទៅមក។ បរិយាកាសទីក្រុងក៏អ៊ូអរនាពេលរាត្រី​ មនុស្សច្រេីនពាសពេញទីកន្លែងតែម្ដង​ ។

ចំណែកឯតារាចម្រៀងលោក​ ខេម​ រូបលោកក៏បានចែករំលែកក្ដីស្រលាញ់ខ្លះទៅកាន់លោកតាដែលពួកគាត់ប្រកបរបរធាក់សុីក្លូដេីម្បីចិញ្ចឹមជីវិត​ ដោយលោកខេមបានចុះយករបស់របរប្រេីប្រាស់បន្តិចបន្តួចក៏ដូចជាអាវរងាជូនពួកលោកតា ដេីម្បីដណ្ដប់ក្នុងរដូវរំហើយនេះ​ ។

នេះហេីយគឺជាអំពេីល្អដែលយេីងគួរតែចែករំលែកទៅកាន់មនុស្សដែលពួកគាត់ខ្វះខាត​ ព្រោះថាអំពេីល្អគឺរមែងនាំឲ្យយេីងជួបតែសំណាងល្អក្នុងជីវិត និងមានមនុស្សគោរពស្រលាញ់ច្រេីន​ ៕