សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ម៉ូតសម្លៀកបំពាក់ពេញនិយមទាំង ១១ សម្រាប់រដូវរងារ ដែលចាប់ផ្តើមហួសសម័យពេលនាបច្ចុប្បន្ន

By Shield

December 26, 2019

ម៉ូដសម្លៀកបំពាក់ទាន់សម័យកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សហើយសូម្បីតែរបស់ដែលពេញនិយមទើបតែចេញដ៏ដោយក៏សាបទៅវិញក្នុងមួយពព្រិចភ្នែក។ នេះគឺជាមូលហេតុដែល វិធីងាយស្រួលបំផុតដើម្បីរក្សាភាពទាន់សម័យ និងមិនខ្ជះខ្ជាយលុយកាក់អ្នកគឺត្រូវប្រាកដថាអ្នកមានមូលដ្ឋានគ្រឹះទាំងអស់ដែលតែងតែមានម៉ូតទាន់សម័យ និងរបស់ថ្មីស្រឡាង ដែលអ្នកធ្វើការផ្លាស់ប្តូរពីរ បីដងក្នុងមួយឆ្នាំ។

យើង បានពិគ្រោះជាមួយប្រភពម៉ូដដែលអាចជឿជាក់បាន ហើយយើងបានរកឃើញថាតើរបស់ណាដែលមិនមានភាពទាន់សម័យនៅឆ្នាំ ២០១៩-២០២០ សម្រាប់រដូវរងារនិងថាត្រូវជំនួសវាដោយម៉ូតអ្វីវិញ ។

អាវធំធ្វើពីរោមសត្វ វែង

© Depositphotos   © eco_meh_damine / Instagram

អាវរោមសត្វទាំងនេះដែលច្រើនតែហៅថា ឡាម៉ាមានរោមវែង និងរលោងដែលធ្វើអោយអ្នកពាក់មើលទៅដូចជាចម្លែក ។ ប៉ុន្តែឥលូវនេះដោយសារហេតុផលខ្លះក្រុមហ៊ុនផលិតសម្លៀកបំពាក់ទាន់សម័យកំពុងឈប់ផលិត អាវធំទាំងនេះ។ ពួកវាកំពុងត្រូវបានជំនួសដោយអាវរោមខ្លាឃ្មុំដែលគេហៅថា ធេឌី ប៊ែរ។ អាវទាំងនេះទន់ហើយវាមានពណ៌ច្រើនសម្រាប់លោកអ្នកជ្រើសរើស – របស់កាន់តែប្លែកគឺ កាន់តែប្រសើរ។

អាវរងារធំសំពោង

© Ralph Rabago / Pexels

អាវរងារធំសំពោង គឺជាទីពេញនិយមយ៉ាងខ្លាំង ប៉ុន្តែឥឡូវនេះពួកវាកំពុងបាត់បង់ប្រជាប្រិយភាព ។ បើទោះបីជាប្រភេទអាវធំសំពោង នៅតែមានអ្នកចូលចិត្តច្រើន ក៏ដោយក៏វា កំពុងតែហួសសម័យកាលរបស់វា។ ម៉ូតចាស់ៗ ជាច្រើនទៀតត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយម្តងទៀត។

អាវរងារមួយតួខ្លួនមានខ្សែក្រវ៉ាត់

© Depositphotos   © laplandia.de / Instagram

អ្នកនៅតែឃើញនារីជាច្រើនពាក់អាវធំដែលវែងដល់ជង្គង់ ប្រភេទនេះ ជាញឹកញាប់ វា មានខ្សែក្រវ៉ាត់យឺត និងក្រណាត់ធ្វើពីរោមធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយម៉ូតមួយក្នុងចំណោមម៉ូតពេញនិយមបំផុត ដែលគេចូលចិត្តពាក់ ក្នុងពេលថ្មីៗនេះគឺអាវធំពណ៍ខ្មៅស្រដៀងគ្នានេះដែរ ដែលធ្វើឱ្យផ្នែកខាងលើនៃរាងរបស់យើងមើលទៅធំជាងមុន។ នេះហើយជាមូលហេតុដែលអាវធំកាន់តែទូលាយ រឺកាន់តែត្រង់ ជាជំរើសល្អជាងមុនក្នុងពេលបច្ចុប្បន្ន។

អាវក្រៅមានមួកជាមួយរោមសត្វ

© Depositphotos   © moscow_shop_brend / Instagram

ប្រហែលជា ២ ឆ្នាំមុនមនុស្សស្ទើរតែគ្រប់គ្នាមានអាវធំ ប្រភេទនេះហើយរោមសត្វពណ៌ធម្មជាតិ គឺជាលក្ខណៈពិសេសបំផុតរបស់វា។ ហើយអាវដែលមានរោមសត្វកាន់តែច្រើនមានតំលៃកាន់តែថ្លៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ការច្នៃអាវធំមានមួកដែលមានរោមសត្វនៅលើ គឺជារឿងអតីតកាល។ ឥលូវនេះ អាវប្រភេទអ្នកបើកយានអាវកាស និងអាវធំវែងមានលក្ខណៈទាន់សម័យ – ពួកគេបានជំនួសអាវធំមានមួកនិងរោមសត្វទាំងស្រុង។

អាវកាក់រោមសត្វដែលមើលទៅដូចជាដង្កូវ

© Depositphotos   © Wildberries

អាវនេះមិន មិនមែនប្រើរោមសត្វធម្មជាតិប៉ុណ្ណោះទេ – ព្រោះសូម្បីតែរោមសត្វ ក៏ត្រូវបានប្រើតិចជាងមុនដែរ។ អាវកាក់រោមសត្វនេះ គឺមើលទៅទំនងកាលណាវាមិនមានស្ទីលដង្កូវនេះ។ អ្នកផលិតម៉ូតខោអាវជាច្រើន ផ្តល់យោបល់កុំអោយវាហើយ អាវកាក់ទាំងនេះត្រូវបានជំនួសដោយអាវកាក់ គ្មានដៃអាវនិងអាវក្រៅផ្សេងទៀតដែលមានពណ៌ និងសាច់ក្រណាត់ច្រើនប្រភេទ ផ្សេងៗគ្នា។

មួកកន្តឹបដែលមានកំប៉ូយនៅលើ ឬមួកប៉ាក់ដែលមានរចនាបថផ្សេងៗ

© Eva-Katalin / E+ / Getty Images   © magliera / Instagram

ក្រុមហ៊ុនផលិតម៉ូតខោអាវ Fashion houses បានរកឃើញគំនិតច្នៃមួកប្រភេទថ្មីដែល នឹងជាទីពេញនិយមនៅប៉ុន្មានរដូវកាលក្រោយនេះ ហើយវាមិនមាន ប៉ាក់នឹងកំប៉ូយធំពីលើទេ។ វាដូចគ្នាទៅនឹងមួកដែលរចនាមានអង្កាំ ផ្កា និងការតុបតែងគួរឱ្យស្រឡាញ់ផ្សេងទៀត។ ផ្ទុយទៅវិញអ្នករចនាម៉ូត គូសបញ្ជាក់ ម៉ូដែលចាស់ៗ បន្ថែមទៀតសូម្បីតែមួកប្រភេទ ហ្វែតឌឺរឺ (មួករបស់កំពូលចម្រៀង Michael Jackson ត្រលប់មកវិញដែរ។ ក្នុងអំឡុងពេលនៃការបង្ហាញម៉ូតចុងក្រោយបង្អស់ ពួកគេបានស្នើឱ្យជំនួសមួកទាំងស្រុង និងពាក់ប្រភេទមួកតូចល្មមក្បាល ប៉ុន្តែវាមិនមែនជាគំនិតល្អបំផុតទេសម្រាប់អ្នករស់នៅតំបន់ត្រជាក់។

មួកប្រភេទ ប៊ីនី (មួកសម្រាប់អ្នកមានផ្ទៃពោះជាឧទាហរណ៍) មានលក្ខណៈទាន់សម័យជាងមុន ក្នុងពេលឥឡូវនេះ។ ម៉ូតនេះគឺសមជាមួយទម្រង់មុខគ្រប់ប្រភេទ និងសាកសម សម្រាប់សម្លៀកបំពាក់រដូវរងារក្នុងតំបន់ណាមួយក៏ដោយលើពិភពលោក – ហើយវាអាចត្រូវបានពាក់ជាមួយ នឹង អាវរងារ អាវធំនិងអាវរោមសត្វ។

រ៉ូបរោមចៀមខ្លី និងរ៉ូបប៉ាក់

© Depositphotos   © shop.afrm / Instagram

ម៉ូតទាន់សម័យមួយនេះគឺរាងចម្លែកបន្តិចប៉ុន្តែមានប្រជាប្រិយភាពខ្លាំង និងមានការគាំទ្រពីអ្នកលក់រាយជាច្រើន អ្នកអាចរកឃើញសម្លៀកបំពាក់ទាំងនេះស្ទើរតែគ្រប់ហាង – ជាទូទៅពួកវាមានពណ៌ប្រផេះ ខ្មៅ ឬ ស។ ពួកវាត្រូវបានផលិតចេញពីក្រណាត់ប៉ាក់ – ជាទូទៅពីរោមចៀម ឬ សារធាតុសិប្បនិម្មិតផ្សេងៗ។ វាមិនច្បាស់ទេថាតើយើងត្រូវពាក់វាយ៉ាងដូចម្តេចនៅរដូវត្រជាក់៖ ដៃអាវអាចវែង ប៉ុន្តែជើងរ៉ូបនៅរាងឆែក ហើយអាចយើងអាចពាក់ស្រោមជើងវែង ឬស្រោមបាជាមួយបាន។ ឥឡូវនេះរ៉ូបប្រភេទនេះគឺមានភាពទាន់សម័យជាងមុន – ពួកវាមានទាំងភាពកក់ក្តៅ ហើយ មើលទៅសមណាស់។

ស្រោមបាជាមួយការរចនាម៉ូត និងស្លាកសញ្ញា

© Depositphotos

ម៉ូដ ពេញនិយមបំផុតដែលមានរូបភាព ឡូហ្គូ និងរូបភាពផ្កា គឺមិនមែនជាម៉ូតទាន់សម័យទៀតទេ។ វាពិបាកណាស់ក្នុងការពាក់អោយស៊ីជាមួយសម្លៀកបំពាក់ដែលផ្សេងៗ: រូបភាពនិងពណ៌ របស់វាមើលទៅមិនសមជាមួយ ផ្នែកផ្សេងទៀតឡើយ។ ឥឡូវនេះស្រោមបា ដែលមានពណ៌តែមួយមានភាពទាន់សម័យ។ ពួកវាអាចជាពណ៌ណាមួយ – ក្រហម ខ្មៅខៀវ ប្រផេះ ឬ ពណ៌ផ្កាឈូក។ លើសពីនេះទៅទៀត ស្រោមបាទាំងនេះធ្វើឱ្យជើងអ្នកមើលទៅគួរអោយទាក់ទាញជាងមុន។

ខោខូវប៊យរឹបជាមួយ ស្បែកជើងកវែង ឬខោសាច់ក្រណាត់ និងខោខូវប៊យលើស្បែកជើងកវែង

© East News   © East News

កាលពីពេលមុន មនុស្សម្នាជឿថាការ កោស៊កខោខូវប៊យចូលទៅក្នុងស្បែកជើងកវែង (ជាពិសេសស្បែកជើងកវែងខ្ពស់) គឺមើលទៅដូចគ្មានរសជាតិ ៖ ទាំងខោខូវប៊យគួរតែត្រូវបានគ្របលើស្បែកជើង ឬអ្នកគួរតែស្លៀកសំពត់ និងរ៉ូប។ ប៉ុន្តែយើងអាចលេងស្ទីលម៉ូដទាន់សម័យមួយបែបទៀតគឺ ការស៊កជើងខោសាច់ក្រណាត់ ឬខោខូវប៊យរឹបជើងចូលក្នុងស្បែកជើងកវែង គឺពិតជាមិនអីទេ។ ចូរគ្រាន់តែប្រាកដថាខោសាច់ក្រណាត់ ឬខោខូវប៊យមិនតូចពេក។

ស្បែកជើងស្រោមជើង

© Depositphotos

ស្បែកជើងកវែងដែលមានសាច់យឺតផ្នែកខាងលើ ប្រភេទនេះ ត្រូវបានគេពេញនិយមក្នុងចំណោមស្ត្រីទាន់សម័យភាគច្រើន ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវឈប់ពាក់វាហើយ។ ប៉ុន្តែអ្នកមិនចាំបាច់បោះវាចោលទាំងស្រុងទេ វានឹងមានឱកាសដែលស្បែកជើងកវែងរបស់អ្នកនេះ នឹងក្លាយជាម៉ូតថ្មីម្តងទៀត។ ប៉ុន្តែស្បែកជើងកវែងទាំងនេះមិនត្រូវបានរចនាឡើងដើម្បីប្រើក្នុងអាកាសធាតុត្រជាក់ទេវាល្អសម្រាប់តែរដូវស្លឹកឈើជ្រុះនិងរដូវផ្ការីកប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ឥឡូវនេះអ្នករចនាស្បែកជើង បានត្រលប់ផលិតម៉ូត ស្បែកជើងកវែងស៊េរីចាស់ ដែលមានផ្នែកខាងលើត្រង់ហើយ អ្នករចនាម៉ូដណែនាំឱ្យពាក់នូវអាវរងារ និងអាវធំសំពោង ជាមួយនឹងស្បែកជើងកវែងនេះ។

ស្បែកជើងកីឡាដែលមើលទៅកខ្វក់

© Gucci

ម៉ូតពេញនិយមនេះបានលេចឡើងរដូវរងារចុងក្រោយបន្ទាប់ក្រុមហ៊ុន Gucci បានចាប់ផ្តើមលក់ស្បែកជើងប៉ាតាដែលមើលទៅចាស់។ មិនយូរប៉ុន្មានក្រុមហ៊ុនម៉ាកល្បី ៗ ផ្សេងទៀតបានចាប់ផ្តើមផលិតស្បែកជើងបែបនេះហើយបន្ទាប់មកស្បែកជើងប៉ាតាទាំងនេះគឺមាននៅគ្រប់ទីកន្លែងគ្រប់រដូវកាល។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តពាក់ស្បែកជើងប្រភេតនេះទេ ដូច្នេះវាចាប់ផ្តើមសាបទៅៗ។ ស្បែកជើងប៉ាតាដែលមើលទៅសាមញ្ញនៅតែមានប្រជាប្រិយភាព ដូច្នេះវាជាការប្រសើរក្នុងការទិញស្បែកជើងទាំងនោះដើម្បីចៀសវាងហានិភ័យណាមួយ។

តើម៉ូតទាន់សម័យបែបណាដែលអ្នកចូលចិត្តបំផុត? តើសម្លៀកបំពាក់អ្វីដែលអ្នកមិនទាន់បានបោះបង់ចោលនៅឡើយទេ?

Preview photo credit Depositphotos, laplandia.de / Instagram