សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទឹកចិត្តអ្នកគ្រូបង្រៀនគួរឱ្យសរសើរ! ឃើញកូនសិស្សគ្មានសំលៀកបំពាក់សមរម្យ ស្លៀកតែមួយកំភ្លេចាស់រាល់ថ្ងៃ យកថ្ងៃបុណ្យណូអែលជូនកាដូឈុតអាវសិស្សមួយឈុត

By Shield

December 27, 2019

គ្រូបង្រៀន ​ត្រូវបានគេដាក់នាមថា ​ជាមាតាបិតាទី ​២ បន្ទាប់ពីឪពុកម្តាយបង្កើត ​នោះក៏ដោយសារតែម្តាយឪពុកជាអ្នកបង្កើត និងប្រៀនប្រដៅកូននៅឯផ្ទះ ​តែលោកគ្រូអ្នកគ្រូ គឺជាអ្នកបង្រៀនអប់រំស្រលាញ់ទូន្មានយើងដូចជាកូនៗ នៅសាលាតាំងពីថ្នាក់តូចដល់ថ្នាក់ធំ ​ទើបគ្រប់គ្នាមានចំណេះដឹងអាចធ្វើការរកស៊ី ​ទៅតាមជំនាញរៀងៗខ្លួន។

ជាក់ស្តែងថ្មីៗនេះអ្នកគ្រូមួយរូប ​ត្រូវបានគ្រប់គ្នាកោតសរសើរទឹកចិត្តជាខ្លាំង ​ដោយអ្នកគ្រូបានយកថ្ងៃណូអែល ទិញកាដូឱ្យកូនសិស្សរបស់ខ្លួនមួយរូបជាសំលៀកបំពាក់ថ្មី ​ដោយសារតែកូនសិស្សមួយរូបនេះហាក់ក្រក្រីខ្លាំង ​មករៀនមានឈុតរៀនតែមួយកំផ្លេប៉ុណ្ណោះ ​បានជាធ្វើឱ្យអ្នកគ្រូនឹកអាណិតទិញឈុតសិស្សថ្មីឱ្យបែបនេះ។

តាមរយៈគណនីហ្វេសប៊ុកអ្នកគ្រូមួយរូបមានឈ្មោះថា  Chea Sok Ly បានរៀបរាប់ថា៖ « ណូអែលម្សិលមិញ ប្រឹងចាំមើលតាំងពីព្រឹក ដល់ល្ងាច អត់មានអ្នកអោយកាដូសោះ ថ្ងៃនេះទិញជូនសិស្សវិញទើបរំភើបជាង គួរអោយអាណិតណាស់ រៀនថ្នាក់ទី៧ ហើយ មិនមានសំលៀកបំពាក់សមរម្យនិងគេទេ ឃើញតែស្លៀកមួយកំភ្លេនេះ មករៀនរាល់ថ្ងៃ ទាំងចាស់ទាំងរហែកពីមុខពីក្រោយ បើ ក្មេងខ្លះប្រហែលជាបោះបង់ការសិក្សាចោលហើយមើលទៅ ក៏សូមអរគុណផងដែរ ដល់បងអ្នកលក់សំលៀកបំពាក់នូវទឹកចិត្តដ៏ប្រពៃរបស់ឧបត្ថម្ភដល់កូន១កំភ្លេ »៕