សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ក្រាស់អ្នកណាខ្លះនេះ? ប្រុសស្អាត Paing Takhon នឹងក្លាយជាតួឯករឿងថ្មី The Red Wall របស់ LD Picture

By khit168

December 28, 2019

ប្រទេសភូមា៖ កាលពីម្សិលមិញនេះ នៅប្រទេសភូមា មានការជួបជុំ និងសន្នីសីទកាសែតមួយ របស់ក្រុមហ៊ុនពីរគឺ LD Picture Production (ខ្មែរ) និង Real Bros Production (ភូមា) ក្នុងការផលិតខ្សែភាពយន្តខ្នាតធំសម្រាប់ឆ្នាំ ២០២០ នេះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជញ្ជាំងក្រហម (THE RED WALL) ជាខ្សែភាពយន្តបែបរន្ធត់ថ្មីមួយទៀត ដែលស្ថិតក្នុងចក្រវាលជាមួយគ្នានឹងរឿង នាឡិកា ដាស់វិញ្ញាណ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងទទួលបានពានយ៉ាងច្រើន នៅក្នុងស្រុក ហើយក៏បានចាក់បញ្ជាំងនៅប្រទេសជិតខាងផងដែរ។ ខ្សែរឿងថ្មីមួយនេះ ត្រូវបានផលិតកម្ម LD សម្រេចធ្វើការសហការជាមួយប្រទេសភូមា ក្នុងការផលិត ក៏ដូចជាជ្រើសយកតួប្រុស លោក Paing Takhon ដែលជាប្រុសស្អាតសក់វែង ទាក់ទាញបេះដូងនារីៗយ៉ាងច្រើនផងដែរ ខណៈតួស្រី មិនទាន់ប្រកាសជាផ្លូវការថានឹងជ្រើសរើសតារាស្រីក្នុងស្រុករូបណា នៅឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខណៈពេលនេះ យើងមានតែចាំមើលថាតើ សាច់រឿងជញ្ជាំងក្រហម នាឆ្នាំ២០២០ មានអ្វីពិសេស និងគួរឱ្យចាប់អារម្មណ៍យ៉ាងណា ខណៈរឿង នាឡិកា ដាស់វិញ្ញាណ បានទាក់ទាញប្រជាប្រិយភាពរបស់ ក្រុមហ៊ុន LD ឱ្យលោតត្រដែតហើយនោះ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទស្សនារូបភាពខាងក្រោម៖ (ប្រភពរូបភាព៖ Facebook Paing Takhon)