សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អផ្សុកមែនទេ? មកមើលបណ្ដុំរូបភាពប្លែកៗ គួរឱ្យស្រលាញ់ពីសត្វឆ្មា ឃើញហើយគឺថា គួរឱ្យក្នាញ់តែម្ដង!

By khit168

December 28, 2019

ឆ្មា គឺជាសត្វចិញ្ចឹមដ៏មានប្រជាប្រិយភាពរបស់មនុស្ស ដោយសារតែរូបរាងគួរឱ្យស្រលាញ់ ឆ្លាត និងចូលចិត្តប្រឡែងលេងជាមួយម្ចាស់ ទើបធ្វើឱ្យមនុស្សជាច្រើនចូលចិត្តចិញ្ចឹមសត្វឆ្មា។

នៅលើបណ្ដាញអ៊ីនធឺណែត តែងមានរូបភាពជាច្រើនដែលបង្ហោះពីសត្វឆ្មា ដែលរូបភាពទាំងនោះ ពិតជាគួរឱ្យក្នាញ់ខ្លាំងមែនទែន ដោយសារតែសកម្មភាពដ៏ប្លែកៗ ខ្ជូតៗ របស់ឆ្មា ពិតជាគួរឱ្យស្រលាញ់។

មកមើលរូបភាពប្លែកៗ គួរឱ្យស្រលាញ់ពីឆ្មាខាងក្រោមនេះ៖

១. មើលឱ្យស្រួលបួល អូនខ្មេវទេ មិនមែនគីគីទេណា!

២. ប៉ាអើយ ត្រីឆ្លាមខាំអូនហើយ… ជួយផង!!! ងាប់ឥឡូវហើយ!

៣. ប៉ាៗ អូនសុំទឹកដោះគោមួយក្អឹកមក កូនឃ្លានហ្អា!

៤. គេថាអូនមុខធុញ តែអូនអត់ធុញទេ! មុខអូនតែប៉ុណ្ណឹង ពីធម្មជាតិ!

៥. អូនសុំគេង តែមួយសន្លឺតទៀតទេ!

៦. លួចទូរស័ព្ទឪ Selfie មួយសិន!

៧. គេដេកអត់ទាន់ឆ្អែតផង មកដាស់គេ! យ៉ាប់ណាស់ឪឯង!

៨. អូនអត់បានខូចចិត្តទេ មកពីស្ដាប់ចំបទខូចចិត្ត ទើបអូនហូរទឹកភ្នែក!

៩. ពីរនាក់បានហើយ!

១០. ស៊ីបាយឱ្យច្រើនហ្អែង ធំឡើងរកស៊ីចិញ្ចឹមម៉ែឪ

១១. ប៉ាៗ អូនឃ្លាន សុំអីញ៉ាំម៉ាញ៉ិបមក!

១២. វាធ្វើបាបអូនមុនទេ… 

១៣. ងូតទឹកអូនលឿនៗ អូនប្រញាប់ទៅដើរលេង!

១៤. អូនអត់បានជុះតែពាសផង មកឱ្យអូនលាងបង្គន អយុត្តិធម៌ណាស់!

១៥. ឪអើយ ម៉ែអើយ មើលកណ្ដុរវាស៊ីម្ហូបអូនហ្អ អូនអត់ហ៊ានដេញវាទេ!

១៦. ពីណាឱ្យមកទូពិតឪថាអូនដេកនោមដាក់ពូក?

១៧. អូនខឹងហើយ ឆាប់លួងអូនភ្លាម!

១៨. Selfie ជាមួយពួកអាឆ្កែនេះសិន