សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

«ជាពេលវេលាដ៏ពិបាក តែជាពេលវេលាដ៏អស្ចារ្យបំផុត» – អ្នកនាង ឱក សុគន្ធកញ្ញាបញ្ចេញវីដេអូនៅថ្ងៃសម្រាលបុត្រ

By khit168

December 31, 2019

ភ្នំពេញ៖ ជាម្ដាយមួយរូប រឿងដែលទន្ទឹងរង់ចាំបំផុតគឺថ្ងៃដែលកូនរបស់ខ្លួនចាកចេញពីផ្ទៃ ហើយអាចឮសំឡេងយំរបស់កូន ហើយវាក៏ជាពេលព្រមគ្នាដែលទឹកភ្នែកម្ដាយហូរចេញដោយការឈឺចាប់នៃការសម្រាលបុត្រ ក៏ដូចជាទឹកភ្នែកដែលរំភើបដែលកូនអាចសម្រាលមកដោយសុវត្ថិភាព។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុននេះបន្តិចទំព័រផ្លូវការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើការបង្ហោះវីដេអូមួយ បង្ហាញពីថ្ងៃសម្រាលបុត្ររបស់អ្នកនាង «អ៊ឹង បញ្ញាបុត្រ – Charlie» នៅប្រទេសថៃ កាលពីខែ១១ កន្លងទៅនោះ ស្របជាមួយសារ «ជាពេលវេលាដ៏ពិបាក តែជាពេលវេលាដ៏អស្ចារ្យបំផុត»  ដែលបង្ហាញពីក្ដីរំភើប និងរីករាយយ៉ាងខ្លាំង ដែលអ្នកនាងបានផ្ដល់កំណើតដល់កូនជាទីស្រលាញ់ និងបានក្លាយជាម្ដាយនៅពេលដំបូងក្នុងជីវិត។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វីដអូខ្លីជិត ៣នាទី ដែលបានបង្ហោះនោះ យើងអាចឃើញទឹកមុខដ៏រំភើបរបស់អ្នកនាង ឱក សុគន្ធកញ្ញា ក៏ដូចជាក្រុមគ្រួសារ ជាពិសេសស្វាមីជាទីស្រលាញ់ លោកអ៊ឹង សុខលី ដែលត្រៀមខ្លួនយ៉ាងរួចរាល់ដើម្បីស្វាគមន៍សមាជិកតូចម្នាក់ទៀតនៃគ្រួសារ គឺកូនប្រុសជាទីស្រលាញ់ អ៊ឹង បញ្ញាបុត្រ – Charlie និងរូបភាពក្រោយសម្រាល ដែលយើងអាចឃើញទឹកមុខដ៏អស់កម្លាំងក្រោយសម្រាល ប៉ុន្តែមានស្នាមញញឹម ដ៏កក់ក្ដៅ ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។

ទស្សនាវីដេអូខាងក្រោម៖