សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ណាក់ ស្រីណា នេះ​គឺជាផលិតផលដែលខ្ញុំត្រូវផ្សព្វផ្សាយ​ ទោះថតដាច់បាយ​ ក៏ខ្ញុំ​មិនស្តាយក្រោយដែរ​ ព្រោះ​ចង់អោយកូនខ្មែ​រ​ ជួយថែកុំអោយបាត់បង់

By khit168

January 01, 2020

ភ្នំពេញ៖ តារាសម្ដែងស្រី និងពិធីការិនី ណាក់ ស្រីណា តែងត្រូវបានមហាជនទូទៅកោតសសើរ អំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា ជាពិសេសក្នុងសម្លៀកបំពាក់បែបបុរាណខ្មែរ ថាពិតជាសមសួន សាកសមជានារីខ្មែរពិតៗ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រូបថតប៉ុន្មានសន្លឹករបស់កញ្ញា ណាក់ ស្រីណា ក្នុងឈុតសម្លៀកបំពាក់បុរាណ អមជាមួយពិណបុរាណខ្មែរ​ពិតជារំលេចសម្រស់របស់កញ្ញាខ្លាំងមែនទែន អមជាមួយរូបភាពទាំងនោះ កញ្ញា ណាក់ស្រីណា បានធ្វើការបង្ហោះសារបន្ថែមថា «នេះ​គឺជាផលិតផលដែលខ្ញុំត្រូវផ្សព្វផ្សាយ​ ទោះថតដាច់បាយ​ ក៏ខ្ញុំ​មិនស្តាយក្រោយដែរ​ ព្រោះ​ចង់អោយកូនខ្មែ​រ​ ជួយថែកុំអោយបាត់បង់» ដែលជាការបញ្ជាក់បន្ថែមថា កញ្ញា ពិតជាស្រលាញ់ និងចង់ថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព