សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

កំពូលតារាចម្រៀងស្រីពីរដួង រៀបរាប់ពីជោគជ័យនៃឆ្នាំ២០១៩ ហើយត្រៀមខ្លួនសម្រាប់ការងារថ្មី ២០២០

By khit168

January 01, 2020

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីពីរដួង អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា សុទ្ធតែជាតារាចម្រៀងលំដាប់កំពូលក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកគាំទ្រច្រើនលើសលប់ និងតែងទទួលបានការកោតសសើរ ពីទឹកដមសំឡេង និងប្រជាប្រិយភាពក្នុងសិល្បៈ លើសពីនេះទៅទៀត កំពូលតារាស្រីពីរដួងនេះ ពុំដែលមានរឿងអាស្រូវ ក្នុងរង្វង់សិល្បៈឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីម្សិលមិញនេះ កំពូលតារាស្រីពីរដួងនេះ បានធ្វើការបង្ហោះរូបភាព ក៏ដូចជាសារអំពីភាពជោគជ័យនៅឆ្នាំចាស់ ដូចៗគ្នា។ អ្នកនាងឱក សុគន្ធ កញ្ញា បានធ្វើការបង្ហោះសារថា៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្របពេលនេះដែរ កញ្ញា មាស សុខសោភា ក៏បានបង្ហោះសារដែរថា៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថា អ្នកនាងឱក សុគន្ធកញ្ញា ទើបតែសម្រាលបុត្រ របស់អ្នកនាង អ៊ឹង បញ្ញាបុត្រ – Charlie ហើយក៏បានស្ងប់ស្ងាត់ពីវិថីចម្រៀងមួយរយៈ ហើយគ្រោងវិលត្រឡប់មកវិញឆាប់ៗនេះ ហើយកញ្ញា មាស សុខសោភា ក៏បានស្ងប់ស្ងាត់ពីវិថីសិល្បៈមួយរយៈផងដែរ ដោយសារកញ្ញា បានធ្វើដំណើរកម្សាន្តទៅប្រទេសកាណាដា អស់រយៈពេលប្រហែល កន្លះឆ្នាំកន្លងទៅនេះ ហើយក៏បានវិលត្រឡប់មកវិថីសិល្បៈដូចមុនវិញដែរ។ សម្រាប់ការងារថ្មី នាឆ្នាំថ្មីរបស់កំពូលតារាស្រីពីរដួងរូបនេះ នឹងមានអ្វីមកផ្ដល់ភាពភ្ញាក់ផ្ញើលដល់អ្នកគាំទ្រ យើងមានតែរង់ចាំតាមដានទាំងអស់គ្នា៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព