សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

សើចចុកពោះ! រូបភាព ៤៨សន្លឹក ពីកំពូលអ្នកដេក ដែលថតដោយកំពូលអ្នកថតរូប ឃើញហើយទប់សំណើចមិនបាន!

By khit168

January 01, 2020

ការគេង ជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការ ព្រោះពេលវេលាគេងជាពេលវេលាដែលរាងកាយត្រូវការ ការសម្រាកយ៉ាងចាំបាច់មួយ ប៉ុន្តែពេលខ្លះការដែលយើងធ្វើការលើសកំណត់ ឬមិនបានគេងគ្រប់គ្រាន់ អាចបណ្ដាលឱ្យយើងគេងលក់ដោយមិនបានដឹងខ្លួន ហើយរូបភាពដែលគេងលក់មិនបានដឹងខ្លួនទាំងនោះ បែរជាបង្កឱ្យក្លាយជារូបភាពដ៏អស់សំណើចទៅវិញ។

រូបថតខាងក្រោមជាកម្រងរូបថតដែលកំពូលអ្នកលួចថត តាមប្រមាញ់កំពូលអ្នកដេក ដែលមើលហើយពិតជាទប់សំណើចមិនបាន។

ទស្សនារូបភាពខាងក្រោម៖

១. គេងដូចខានគេងរាប់ម៉ោងអ៊ីចឹងកូន

២. វិធីបន្លំកុំឱ្យគេដឹងថាយើងគេងលក់ ហិហិ

៣. គាត់ថាតែងងុយហើយ នៅណាក៏គាត់គេងលក់ដែរ

៤. សង្ស័យយល់សប្តិថាកំពុងរាំរបាំបាឡេហ្មងចែនេះ

៥. គេងលក់ទាំងមានសិល្បៈនៃការរាំមកជាមួយ

៦. ពីយប់ដាក់ជ្រុលទេដឹង?

៧. គេធ្វើបាបអូន

៨. សៀវភៅនេះ បានផលរបស់គេមែន! ចង់ទិញមួយក្បាលសិន

៩. គេងទាំងមានសិល្បៈក្នុងខ្លួន ហេហេ

១០. គេងលក់ទាំងម្ចាស់ បាស់ជើងទាំងឆ្មា

១១. Goup ថតរូប

១២. គាត់ស្រវឹងជ្រុល មិនចូលតាមទ្វារមកចូលតាមទ្វារឆ្មា ហិហិ

១៣. មិនច្បាស់ថាគាត់មករកកន្លែងចាក់បាញ់ឆែវ ឬក៏មកគេងនៅនេះតែម្ដងទេនេះ!

១៤. កុំថាឡានក្រុងណាក៏ដោយ តែងងុយហើយគឺភ្លឹង!

១៥. សំខាន់អូនងងុយ អូនអត់ខ្វល់ទេដេកហើយ!

១៦. គេងលក់លក្ខណៈថាមិនកម្រើកសោះតែម្ដង!

១៧. សន្លប់ទាំងម្ចាស់ បះជើងទាំងសត្វ ហិហិ

១៨. សិល្បៈនេះការគេង មានគ្រប់ទម្រង់!

១៩. ម៉ាស់ពាក់បាំងភ្នែកកុំឱ្យចាំង!

២១. កន្លែងកក់ក្ដៅជាងគេលើលោក!

២២. មិនហ៊ានស្រមៃទេ ថាមានរឿងអីកើតឡើងបើសិន…..

២៣. នែ! Style គេងរបស់គាត់ហំតែម្ដង

២៤. កុំថាអ៊ីតាលីស្អាតប៉ុនណា ចង់ស្អាតជាងឋានសួគ៌ក៏នៅតែគេងដែរ!

២៥. សេចក្ដីសុខគឺបានឃើញខ្នើយ!

២៦. មិនច្បាស់ថាមកអានសៀវភៅ ឬមកគេងទេនេះ!

២៧. Creative សាហាវហ្មង!

២៨. អាប៉ិនេះចេះរកបានខ្នើយទន់ល្អកើយ!

២៩. គេងគ្មានដឹងថាក្មេងៗធ្វើអីសោះ ពូនេះ!

៣០. គេងធម្មតាៗដូចគេម៉េចស្ទាវ! 

៣១. កៅអីតូចពេក គេងម៉េចគ្រាន់!

៣២. កៅអីតូចមិនសំខាន់ សំខាន់យើងចេះតិចនិក ហេហេ

៣៣. មិនទាន់ដល់ម៉ោងដឹកភ្ញៀវផង ដាក់ម៉ាភ្លែតសិន

៣៤. នេះបែបដាក់ជ្រុលខ្លាំងហើយមើលទៅ

៣៥. ដេកលក់ លក្ខណៈអ្នកមាន (ដេកលើទូ ATM ដកលុយ)

៣៦. ម៉ោងសម្រាក ៣០នាទី មានតម្លៃបំផុត

៣៧. កុំថាដេក នេះឈរក៏លក់ដែរ

៣៨. ងងុយហើយ ទប់ម៉េចជាប់?

៣៩. ចាំមើលភ្ញាក់ឡើងជាប់ក បានដឹង!

៤០. ហើយចេះដេកលក់ដែរចែម៉ៅនេះ?

៤១. ឃើញទេ ច្រមុំស្រួចមានអត្ថប្រយោជន៍បែបហ្នឹង

៤២. ក្ដីសុខតិចៗ គ្មានអ្នករំខាន

៤៣. គ្មានអ្នកណាដឹងថាខ្ញុំដេកលក់ទេ

៤៤. ដេកលក់ជាលក្ខណៈក្រុមគ្រួសារ

៤៥. ឃ្លានដែរ តែងងុយជាង

៤៦. គ្មានអ្នកឃើញទេមើលទៅ

៤៧. ឈរក៏ដេក ដេកក៏ដេក ហិហិ

៤៨. គេងទៅៗ មនុស្សសត្វទាំងឡាយ…

 

រូបភាពពី Bored Panda