សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ក្រឡេកមើលរូបថត ១០ឆ្នាំមុន និងឥឡូវ របស់កំពូលតារាចម្រៀង Taylor Swift ខុសគ្នាបែបណាខ្លះ?

By khit168

January 02, 2020

បើយើងនិយាយពីតារាចម្រៀងស្រីល្បីឈ្មោះបំផុត គេតែងនឹកដល់ឈ្មោះ​ Taylor Swift មុនគេ ដោយសារតែសម្រស់ និងសំឡេងដ៏ពីរោះរបស់នាង ដែលបានទាក់ទាញបេះដូងមនុស្សរាប់សិបលាននាក់ នៅជុំវិញពិភពលោក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Taylor Swift មានឈ្មោះពេញថា Taylor Alison Swift កើតនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ១៩៨៩ ដែលបានចូលសិល្បៈកាលពីជាង ១៣ឆ្នាំមុន ហើយក៏័បានសាងកេរ្តិឈ្មោះយ៉ាងធំធេងក្នុងវិស័យចម្រៀង និងទទួលបានពានកំពូលតារាង រាប់មិនអស់ ហើយកាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ នាងបានទទួលងារជា តារាចម្រៀងប្រចាំទសវត្ស (Artist of The Decade) ដែលធ្វើឱ្យកិត្តនាមរបស់នាង កាន់តែឡើងខ្ពស់ថែមមួយកម្រិតទៀត។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រឡេកមកមើលរូបថតរបស់កំពូលតារាស្រីរូបនេះ កាលពី១០ឆ្នាំមុន ហើយបើប្រៀបនឹងពេលនេះ គឺសឹងតែមិនមានការផ្លាស់ប្ដូរ ឬអាចថាកាន់តែស្អាតជាងមុនទៅទៀត ហើយកាតតុបតែងខ្លួន ក៏ដូចជា       អកប្បកិរិយា ក៏កាន់តែគួរឱ្យស្រលាញ់ ខណៈចម្រៀងរបស់នាង ដែលចេញផ្សាយថ្មីៗនេះ កាន់តែទាក់បេះដូងអ្នកគាំទ្រ គ្រប់ៗគ្នា។

គួររំលឹកផងដែរថា Taylor Swift ជាតារាចម្រៀង អ្នកនិពន្ធ និងជាតារាសម្ដែង ដែលកាលពីថ្មីៗនេះ នាងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តបែប Musical Film ក្រោមចំណងជើង​ Cats ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សមិនតិចឡើយ ដើម្បីទៅមើលតារាចម្រៀងក្នុងដួងចិត្តគេ សម្ដែងជាតួអង្គឆ្មា៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព