សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជិតដល់ចូលឆ្នាំចិនហើយ មានដឹងពីទំនៀមទម្លាប់ជូនអាំងប៉ាវទេ? មកស្វែងយល់ទាំងអស់គ្នា!

By khit168

January 22, 2020

ប្រទេសចិន៖ ជិតដល់ពិធីបុណ្យចូលឆ្នាំចិនហើយ មកស្វែងយល់ពីទំនៀមទម្លាប់ជូនអាំងប៉ាវរបស់ប្រទេសចិនទាំងអស់គ្នា។ ប្រជាជនចិន ជាប្រជាជិនដែលមានជំនឿនិងស្រលាញ់ពណ៌ក្រហម ដែលជាពណ៌ហុងស៊ុយសម្រាប់គេ ព្រោះពណ៌ក្រហម ជានិមិត្តរូបនៃសុភមង្គល ថាមពល និងសំណាងល្អ។ គេជឿថា ការឱ្យអាំងប៉ាវ ឬស្រោមសំបុត្រពណ៌ក្រម ជាការជូនពរ ឱ្យមានសំណាងល្អ និងសុភមង្គលផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសចិន នៅពេលដែលអ្នកអាចចាប់ផ្ដើមរកប្រាកចំណូលបានហើយ វាជាពេលដែលអ្នកអាចចាប់ផ្ដើមចែកអាំងប៉ាវទៅកាន់អ្នកដទៃបាន ហើយការដាក់ទឹកប្រាក់នៅក្នុងអាំងប៉ាវ គឺអាស្រ័យទៅលើប្រាក់ចំណូលរបស់អ្នក ប៉ុន្តែ គេក៏មានទម្លាប់មួយផងដែរ ប្រសិនបើអ្នកមិនទាន់រៀបការនោះទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវដល់អ្នកដទៃក៏បានដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំពោះឪពុក ម្ដាយ និងញាតិមិត្តចាស់ៗរបស់យើង ពួកគាត់អាចជូនអាំងប៉ាវដល់អ្នកបាន ទោះបីជាអ្នករៀបការរួចហើយក៏ដោយ ព្រោះនេះជាការបង្ហាញពីក្ដីស្រលាញ់ និងការជូនពរដល់អ្នក។

ការជូនអាំងប៉ាវនេះ មិនមែនធ្វើបានតែក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីនោះទេ គេក៏អាចជូនក្នុងឱកាសពិសេសដទៃទៀត ដូចជា ពិធីអាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពិធីខួបកំណើត ឬពិធីចម្រើនព្រះជន្មមនុស្សចាស់ផងដែរ។

ចុះអ្នក មានត្រៀមខ្លួនទទួលអាំងប៉ាវ ហើយឬនៅ? ជូនពរឱ្យទទួលបានអាំងប៉ាវធំៗទាំងអស់គ្នា!

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព