សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ខ្លាំងរបស់គេ! ស្រលាញ់គ្នា ៧ឆ្នាំ ១អាទិត្យឈ្លោះ៨ ថ្ងៃ ១ថ្ងៃឈ្លោះ ៨០ដង ឈ្លោះម្ដងៗ២៤ម៉ោង តែនៅតែបន្តដល់បានចូលរោងការ

By Shield

January 06, 2020

មនុស្សពីរនាក់ស្រលាញ់គ្នា ​មិនប្រាកដថាចេះតែផ្អែមល្ហែម ​ស្វីត និងមានភាពល្អូកល្អើនតែរហូតនោះទេ  ដោយគូស្នេហ៍ខ្លះស្រលាញ់គ្នាណាស់ ​តែឈ្លោះគ្នាក៏ណាស់ដែរ ​តែបែរជាមិនអាចអត់គ្នាបាន ​ឈ្លោះត្រូវៗជានិច្ច។

ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចផង ​ច្រណែនផង ​ព្រោះតែពួកគេស្រលាញ់គ្នាដល់ទៅ  ៧ឆ្នាំ ​តែបើនិយាយពីឈ្លោះគ្នានោះមិនចេះស្វាងទេ ​តែនៅតែបន្តក្តីស្រលាញ់ជាមួយគ្នារហូតបានចូលរោងការ។

តាមរយៈគណនីហ្វេសប៊ុក ជាពៅ សុវត្តី  បានរៀបរាប់ថា៖ « ស្រលាញ់គ្នា 7ឆ្នាំទើបដើរដល់ថ្ងៃនេះ 💑

💑 ១អាទិត្យឈ្លោះ៨ ថ្ងៃ ១ថ្ងៃឈ្លោះ ៨០ដង ឈ្លោះម្ដងៗ២៤ម៉😆😆😁😁តែនៅតែបន្តដល់បានចូលរោងការ💑

💑 ទោះបីយើងមិនទាន់ជោគជ័យក្នុងការងារក៏យើងជោគជ័យក្នុងជីវិតប្ដីប្រពន្ធដែរ💑 🙏អរគុណដែល៧ឆ្នាំមកនេះបងនៅតែថែររក្សាក្ដីស្រលាញ់ហើយដឹកដៃអូនចូលរោងការតាមក្ដីប្រាថ្នារបស់អូន💑🙏 You are one reason to make me happy😅😅​ »៕