សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជួបរឿងរំជួលចិត្ត! បងស្រីម្នាក់ញាំបាយខជេីងជ្រូក​នៅក្នុងប្រទេសថៃគ្នា២នាក់ ​ដល់ពេលគិតលុយគិតតែម្នាក់ ព្រោះតែហេតុផលនេះ!

By Shield

January 07, 2020

មនុស្សនៅជុំវិញពិភពលោកតែងតែមានសន្តានចិត្តខុសៗគ្នាទៅតាមប្រទេស និងតំបន់ ​ដោយប្រទេសអាស៊ីភាគច្រើនត្រូវបានគេសរសើរថាជាប្រទេសដែលមានចិត្តល្អ ​រួសរាយ និងមានទឹកចិត្ត ​ជាពិសេសជួយដល់កូនក្មេង ​ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ជាដើម។

ជាក់ស្តែងថ្មីៗនេះបងស្រីជនជាតិខ្មែរមួយរូបបានទៅលេងប្រទេសថៃ ​ហើយចូលទៅញ៉ាំបាយនៅហាងមួយកន្លែងជាតូបតូចមួយទេ ​មានគ្នា២នាក់ តែពេលគិតលុយបែរជាត្រូវបានអ្នកលកគិតលុយតែម្នាក់ប៉ុណ្ណោះ ​ព្រោះតែឃើញបងស្រីជាស្ត្រីមានផ្ទៃពោះ  ដោយបាននិយាយថាកូនក្មេងញ៉ាំហ្វ្រី ​ធ្វើឱ្យបងស្រីមានចិត្តរំភើបយ៉ាងខ្លាំងនូវទឹកចិត្តអ្នកលក់ជនជាតិថៃមួយរូបនេះ។

តាមរយៈគណនីហ្វេសប៊ុក Cherry Cherry បានរៀបរាប់ថា៖ « អត់ដឹងនិយាយថាមិចដែរ​ ចូលញាំបាយខជេីងជ្រូក​ ឃេីញថាទំនងហៅញាំ2នាក់មេ​ ដល់ពេលគិតលុយគេថាអស់​ 120បាត ដល់ពេលក្រោកឈរអោយលុយគេគេសួរថា​ U have baby? ញុំឆ្លេីយថា​ Yes ក៏គេថាចឹងអស់​ 60 បាតដល់ប្រាប់ថាគិតទាំងអស់គ្នា គេថា Have baby ញាំ​ free free 😲😲😲។ នេះជាវប្បធម៌អីទៅណ៎​ អោយ 100បាត ​មិនបាច់អាប់ក៏មិនយក ហាងតូចតែមួយ​ 🥺🥺🥺 ❤️❤️❤️ មិនបានទៅអស្ចារ្យអីទេ​ គ្រាន់តែខ្ញុំមិនធ្លាប់ជួបរឿងបែបនេះពីមុនមក​ 😭😭😭 »៕