Queen ប៉ះ ​Queen! ចេញពី ​YG ភ្លាម ​CL ឡើងយីអ៊ុនគ្រប់ច្រក ​ពេលនេះសុទ្ធតែថតម៉ាកប្រេនល្បីជាមួយ ​Beyoncé ទៀត

CL  គឺជាអតីតសមាជិក ​និងមេក្រុម ​2NE1  ដ៏ល្បីល្បាញនៅប្រទេសកូរ៉េខាងជើង ​ដែលបានសាងកេរ្តិ៍ឈ្មោះជាច្រើនលើឆាកអន្តរជាតិ ​ហើយបើទោះជាធ្លាប់ត្រូវបានម្ចាស់ផលិតកម្មចាស់ ​YG  បំ /បិទ មួយរយៈធំក៏ពិតមែន ​តែពេលនេះ ​CL  បានមានសេរីភាពធ្វើរឿងជាច្រើនសាងភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។

ក្រោយពីបានបញ្ចប់កុងត្រាជាមួយ ​YG  រួចមក ​CL  បានបង្កើតបទថ្មីដោយខ្លួនឯងជាច្រើនបទ ​សុទ្ធតែទទួលបានគាំទ្រខ្លាំងទូទាំងពិភពលោក ​ថែមទាំងទទួលបានការងារក្រៅប្រទេសជាច្រើនសុទ្ធតែលំដាប់។

1574701555 Clmain

ដូចជាថ្មីៗនេះ បើតាមប្រភពពីគណនីហ្វេសប៊ុកផេក 2NE1 កម្ពុជា បានឱ្យដឹងថា៖ « CL ជាមួយ Beyoncé ថតផ្សាយអោយ A  didas ជាមួយគ្នា មេីល level គេផង មេីលគេគេងជិតគ្នាហ៎ កប់ខ្លាំងតែម្តង 2020 នេះ សំខាន់គ្មាននរណារារាំងការងារទៀតទេ បេីនៅក្នុង YG វិញម៉្លេះបំបិទគ្នាចោលទៀតបាត់ទៅហេីយ អបអរសាទរ CL និង GZB ❤️ ​»។

នេះពិតជារឿងមួយដ៏គួរឱ្យរីករាយ និងសាទរខ្លាំងចំពោះហ្វេន ​CL និង ​Blackjacks  ទាំងអស់៕

ប្រភពព័ត៌មាន៖ 2NE1 កម្ពុជា

81890854_807271753070841_7188759747141566464_o

81474579_807280179736665_80024294515539968_o