សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ផលិតករ ហ៊ុយ យ៉ាឡេង ប្រកាសលាឈប់ពីវិស័យសិល្បៈ បើ៥ឆ្នាំទៀតមិនអាចធ្វើឱ្យភាពយន្តខ្មែររីកចម្រើនដូចទសវត្សរ៍៦០

By khit168

January 09, 2020

ភ្នំពេញ៖ ផលិតករ អ្នកដឹកនាំរឿង និងតួសម្ដែង លោកហ៊ុយ យ៉ាឡេង (កឋាជ័យ) បានធ្វើការប្រកាសនៅក្នុងបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោកថា លោកនឹងលាឈប់ពីសិល្បៈបើសិន៥ឆ្នាំទៀត មិនអាចធ្វើឱ្យភាពយន្តខ្មែររីកចម្រើនដូចកាលពីទសវត្សទី៦០។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផលិតកររូបនេះ បានបង្ហោះសារនេះ ក្រោយពេលដែលខ្សែភាពយន្តថ្មីរបស់លោកគ្រោងនឹងចាក់បញ្ចាំងនាថ្ងៃទី ៣០ ខែមករាខាងមុខនេះ ក្រោមចំណងជើងថា «ដើម្បីកូន» ដែលមានការចូលរួមសម្ដែងពីសិល្បករយ៉ាងច្រើន និងជាពិសេសតួស្រីក្នុងដួងចិត្តទស្សនិកជន កញ្ញា មានសូនីតា ផងដែរ។ ទោះជាមិនទាន់បានចាក់ផ្សាយនៅឡើយ ក៏ប៉ុន្តែផលិតកររឿង «ដើម្បីកូន» បានពាំនាំថវិកាចំនួន ៤លានរៀល សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយសម្រាប់ក្រោយពេលចាក់បញ្ចាំង ថវិកា ១០% ពីការចាក់បញ្ចាំងនៅរោងភាពយន្ត លោកនឹងរៀបចំឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលនេះគឺជាទឹកចិត្តដ៏ល្អថ្លៃថ្លាផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួររំលឹកផងដែរថា លោកហ៊ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿងមួយដ៏មានកេរ្តិ៍ឈ្មោះ ក្រោយស្នាដៃជាច្រើនរបស់លោកទទួលបានការកោតសសើរដូចជា ខ្មោចដើមចេកជ្វា ធ្មប់ វិកលចរិត និងរឿងជាច្រើនទៀត ដេលសុទ្ធតែទាក់ទាញដួងចិត្តទស្សនិកជនមិនតិចនាក់ឡើយ។ សម្រាប់ខ្សែភាពយន្តថ្មីរបស់លោក នឹងមានវត្តមានក្នុងរោងភាពយន្តក្នុងស្រុក ចាប់ពីថ្ងៃទី ៣០ ខែមករា ខាងមុខនេះ  ដូច្នេះកុំខកខានឱ្យសោះ ចូលរួមគាំទ្រស្នាដៃផលិតករក្នុងស្រុក ទាំងអស់គ្នា៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព