សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ជួយស៊ែរគ្នា! ឱសថស្ថានល្បីឈ្មោះ ​ប្រកបដោយភាពស្មោះត្រង់ បានប្រកាសស្វែងរកភ្ញៀវ ដែលជ្រុះលុយដល់ទៅ ​៣៥០ដុល្លារ

By Shield

January 10, 2020

ប៉ុន្មានម៉ោងមុននេះឱសថស្ថានដ៏ល្បីឈ្មោះមួយនៅម្តុំផ្សារតាប៉ាង បានប្រកាសលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនស្វែងរកអតិថិជនដែលបានជ្រុះលុយដល់ទៅចំនួន ​៣៥០ដុល្លារ។

ទង្វើមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរថា ​មិនត្រឹមតែមានកេរ្តិ៍ឈ្មោះជាឱសថស្ថានល្បី​ តែប្រកបដោយភាពស្មោះត្រង់ខ្ពស់ មិនកេងចំណេញ ​ឬកឹបយកលុយដែលជ្រុះ ​ថែមទាំងប្រកាសស្វែងរកម្ចាស់លុយគួរឱ្យយកតម្រាប់តាម។

តាមរយៈគណនីហ្វេសប៊ុកផេក ឱសថស្ថាន ផ្សារតាប៉ាងថ្មី  បានរៀបរាប់ថា៖ « ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ម៉ោង១២កន្លះថ្ងៃត្រង់ សូមបងប្អូនជួយស៊ែរអោយគាត់បានឃើញផង។ មានបងស្រីម្នាក់មកទិញ នៅឱសថស្ថានផ្សារ តាប៉ាងថ្មី យើងខ្ញុំហើយបានជ្រុះលុយចំនួន៣៥០ដុល្លារ បើបងស្រីឃើញផេកនេះហើយ មកទទួលយកវិញផង។ អរគុណក្នុងការជួយស៊ែរ🙏🙏🙏​ » ៕